Monthly Archives: May, 2020

ថែមគ្រឿងផ្សំប៉ុន្មានមុខនេះចូល ពេលដាំបាយ នឹងធ្វើឲ្យបាយល្មួត ហើយមានរសជាតិឆ្ងាញ់

បើ​ចង់​ឲ្យ​អាហារ​នៅ​លើ​តុ​កាន់​តែ​ឆ្ងាញ់​ កុំ​ដាំ​បាយ​​ជា​មួយ​ទឹក​ធម្មតា​ដដែល​ៗ​រាល់​ថ្ងៃ​ សាក​ល្បង​ដាក់​គ្រឿង​ផ្សំ​ទាំង​នេះ​ចូល​ពេល​ដាំ​មើល​ ព្រោះ​វា​ធ្វើ​ឲ្យ​បាយ​ឆ្ងាញ់​ ទន់​ និង​ល្មួត​ហ្មង​។​ ១. ដាក់​ទឹកកក​​ បន្ទាប់​ពី​លាង​អង្ករ​ហើយ​ ត្រូវ​ថែម​ទឹក​កក​ ២ ទៅ ៣ ដុំ​ ចូល​ ទុក​ចោល​ ១៥ នាទី​មុន​ពេល​​ដោត​ភ្លើង​ ចុច​ប៊ូតុង​ cook។ នេះ​ជា​របៀប​មួយ​ដែល​ជន​ជាតិ​ជប៉ុន​ប្រើ​ដើម្បី​ដាំ​បាយ​ឲ្យ​មាន​ក្លិន​ក្រអូប​ និង​ទន់​ ល្មួត​។​ ២. លីង​អង្ករ​មុន​ពេល​យក​ទៅ​ដាំ វិធី​នេះ​មិន​មែន​ថ្មី​ទេ​ តែ​ភាគ​ច្រើន​គេ​ប្រើ​ពេល​ចម្អិន​អាហារ​ពេល​ល្ងាច​ ឬ​ប្រារព្ធ​ពិធី​បុណ្យ​ធំ​ៗ​។​...

ថាអត់អ៊ែមមួយម៉ាត់ទៅ ស៊ុបចង្កាក់Volcano ឆ្ងាញ់អនាម័យខ្ពស់ តម្លៃសមរម្យ ថែមទាំងមានហ្វ្រីជេលទៀត

មួយរយៈនេះពេលចេញក្រៅញ៉ាំអីម្ដងៗតែងតែរកកន្លែងដែល ជឿទុកចិត្តថាមានអនាម័យ ដើម្បីរក្សាសុវត្ថិភាពមែនទេ? បារម្ភរឿងទាំងអស់ហ្នឹងមែនទេ មិនមានអ្វីជាបញ្ហានោះទេ អោយតែអ្នកទាំងអស់គ្នាមកញ៉ាំស៊ុបចង្កាក់Volcano ព្រោះថាគ្រប់សាខាទាំងអស់បានប្រកាន់ខ្ចប់អនាម័យជាចម្បង ដោយមានការបាញ់អាល់កុលលាងដៃជូនអតិថិជនដែលមកញ៉ាំ គ្រប់បុគ្គលិកទាំងអស់គឺពាក់ម៉ាស់ និងស្រោមដៃជាប់ជានិច្ច។ បន្ថែមពីនេះក៏មានការចែកជេលលាងដៃសម្លាប់មេរោគជូនអតិជនដែលចំណាយចាប់ពី ១០ដុល្លាឡើងទទួលបានជេល១ដប ចាប់ពី ២០ដុល្លាឡើងទៅទទួលបានជេលលាងដៃ២ដប។ នេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់អតិថិជន។ ចំពោះសាខាដែលបើកដំណើរការ និងមានការចែកជេលមាន សាខាកោះពេជ្រ 090/010 2222 26, សាខាចំការដូង 067 2222 68...

ប្រៃហឹរប្លែកមាត់! សាច់ជ្រូកបីជាន់លីងជាមួយអំបិលម្ទេស ញ៉ាំជាមួយបាយក្តៅៗ

តាម​ពិត​ទៅ​រូប​មន្ត​នេះ​អាច​ដាក់​សាច់​អី​ក៏​ត្រូវ​ដែរ​ ជា​ពិសេស​សាច់​ជ្រូក​ ៣ ជាន់​។​ ចង់​ឲ្យ​រសជាតិ​កាន់​តែ​ឆ្ងាញ់​អាច​ញ៉ាំ​ជា​មួយ​បាយ​ក្តៅ​ៗ​​ នៅ​ផ្ទះ​ជុំ​គ្រួសារ​ជាតិ​ហ្មង​។​ គ្រឿង​ផ្សំ​៖​ សាច់​ជ្រូក​ ៣ ជាន់​ ១​ គីឡូខ្ទឹម​ស​ហាន់​ហើយ​ ១​ កូន​ពែងម្ទេស​ក្រៀម​ចិញ្ច្រាំ​ហើយ​ កន្លះ​កូន​ពែងស្លឹក​តយ​ ១ សន្លែកអំបិល​ ១ ស្លាប​ព្រា​កាហ្វេស្ករ​ ១ ស្លាប​ព្រា​កាហ្វេខ្ទឹម​បារាំង​ចិញ្ច្រាំ​ហើយ​ កន្លះ​កូន​ពែង វិធី​ធ្វើ​៖ ១. ដាំ​ទឹក​ឲ្យ​ពុះ​ ដាក់​សាច់​ជ្រូក​ ៣ ជាន់​ចូល​ស្ងោរ​ជា​មួយ​ស្លឹក​តយ​រហូត​ដល់​ឆ្អិន​ ២....

ប្រើគ្រឿងផ្សំតែ ២ មុខ អាចធ្វើការ៉េមអូរីអូត្រជាក់ៗញ៉ាំនៅផ្ទះបាន ត្រូវជាមួយមេឃកំពុងក្តៅខ្លាំង

ចាប់​ពី​ថ្ងៃ​នេះ​ទៅ​កម្តៅ​អាច​កើន​ដល់​ ៤០ អង្សា​សេ​ បើ​ដើរ​ចេញ​ក្រៅ​ផ្ទះ​វិញ​ក្តៅ​សឹង​បែក​ក្បាល​ទៅ​ហើយ​។​ ម៉េច​មិន​សាក​មក​ធ្វើ​អី​ត្រជាក់​ៗ​ទុក​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​មើល​ ចាំ​ Admin ប្រាប់​រូប​មន្ត​ថ្មី​មួយ​ ឆ្ងាញ់​ហើយ​ស្រួល​ទៀត​ ត្រូវ​ការ​គ្រឿង​ផ្សំ​តែ​ ២ មុខ​ទេ​។​ ម៉ោះ​ធ្វើ​ការ៉េម​អូរីអូ​ញ៉ាំ​ទាំង​អស់​គ្នា៖ របស់​ត្រូវ​ការ​៖ នំ​អូរីអូ​ (ប៉ុន្មានកញ្ចប់​ក៏​បាន​)ទឹក​ដោះ​គោ​ស្រស់ឈើ​ដោត​ការ៉េម​ វិធី​ធ្វើ​៖ ១. យក​នំ​អូរីអូ​យក​មក​ដំ​ៗ​ឲ្យ​ម៉ដ្ឋ​បន្តិច​ តែ​កុំ​ម៉ដ្ឋ​ពេក​ (កុំ​ហែក​សម្បក​នំ) ២. រួច​យក​កន្ត្រៃ​មក​កាត់​សម្បក​ផ្នែក​ខាង​ចុង​ចេញ​ម្ខាង​ រួច​ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ ហើយ​ដោត​ឈើ​ចូល​ រួច​យក​ដាក់​ក្នុង​ទូរ​ទឹកកក​ទុក​ឲ្យ​កក​ជា​ការ​ស្រេច​។​ យើង​នឹង​ទទួល​បាន​ការ៉េម​អូរីអូ​​ត្រជាក់ៗ​ហើយ​ឆ្ងាញ់​។​

តោះៗ ចាំអង្កាល់ ហាង N&K គ្រឿងសមុទ្រអាំង បើកវិញហើយតែប៉ុណ្ណេះឆ្ងាញ់មាត់ម៉ាទំហឹង?

ខានញ៉ាំម្ហូបឆ្ងាញ់ៗយូរមែនទេ ពេលនេះសប្បាយចិត្តវិញទៅ ព្រោះថាហាង N&K គ្រឿងសមុទ្រអាំង ចាប់ផ្ដើមបើកវិញហើយ ចង់ញ៉ាំអីឆ្ងាញ់កុំភ្លេចមកដឹងតែបានឆ្ងាញ់មាត់ម៉ាអ៊ែមហ្មងហើយ។ ហាង N&K គ្រឿងសមុទ្រអាំង មានទាំងអាហារ ថ្ងៃត្រង់ និងអាហារពេលល្ងាច ហើយម្ហូបដែលភ្ញៀវនិយមញ៉ាំនោះគឺ គោឡើងភ្នំ ស៊ុបគោ គ្រឿងសមុទ្រអាំង និងម្ហូបកុម្ម៉ង់ជាច្រើនមុខជាពិសេសម្ហូបបែបខ្មែរយើងតែម្ដង។ មិនត្រឹមតែមានមុខម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ គឺថែមទាំងមានអនាម័យខ្ពស់ ទីតាំងធំទូលាយ ជាមួយបរិយាកាសដែលមានខ្យល់ធម្មជាតិផងដែរ។ ម៉ោះៗ នៅចាំអីទៀតមានម្ហូបឆ្ងាញ់ៗបែបនេះហើយ ចង់ញ៉ាំម្ហូបថ្ងៃត្រង់ និងពេលល្ងាចកុំភ្លេចណាត់គ្នាមកណា។...

ត្រូវដឹងអាហារ ១០ មុខនេះញ៉ាំទៅធ្វើឲ្យពុល រាក ក្អួត ពេលអាកាសធាតុក្តៅខ្លាំង

ពេល​អាកាស​ធាតុ​ក្តៅ​ អាហារ​ខ្លះ​អាច​ប្រឈម​នឹង​ការ​ចម្លង​បាក់​តេរី​ និង​ប៉ារ៉ាស៊ីត​ដែល​មាន​នៅ​ក្នុង​អាហារ​ឆៅ​។ ដូច​នេះ​គួរ​តែ​ប្រយ័ត្ន​ ឬ​គួរ​ជ្រើស​រើស​ហាង​ណា​ដែល​មាន​អនាម័យ​ត្រឹម​ត្រូវ​ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ទៅ​នឹង​ប្រឈម​ជា​មួយ​ការ​ពុល​អាហារ​។​ រោគ​សញ្ញា​នៃ​ការ​ពុល​អាហារ​មាន​ដូច​ជា​៖​ មិន​ស្រួល​ខ្លួនហើម​ពោះក្អួតរាកឈឺក្បាលស្រេក​ទឹកអាច​នឹង​ក្តៅ​ខ្លួន អាហារ​ ១០ មុខ​គួរ​ចៀស​វាង​ពេល​អាកាស​ធាតុ​ក្តៅ​ខ្លាំង​៖ ១. អាហារ​ភ្លា ឬ​ផ្អាប់ ២. គ្រឿង​សមុទ្រ ៣. អាហារ​ Fast food ៤. បាយ​ឆា​សាច់​ក្តាម ៥. ម្ហូប​ ឬ​បង្អែម​ដែល​មាន​ដាក់​ខ្ទិះ​ដូង ៦. មី​កញ្ចប់​ ឬ​កំប៉ុង ៧. បុក​ល្ហុង ៨. សាឡាដ ៩. បាយ​មាន់​ ១០. ទឹកកក​ដែល​ផលិត​មិន​ត្រូវ​​តាម​ស្តង់​ដា​។

អាថ៌កំបាំងទាំង ៦ ជួយដល់ការចម្អិនអាហារកាន់តែមានភាពងាយស្រួល

គន្លឹះ​ទាំង​នេះ​ពិត​ជា​មាន​ប្រយោជន៍​ដល់​ការ​ចម្អិន​ក្នុង​គ្រួសារ​យើង​។ មិន​ត្រឹម​តែ​ជួយ​ឲ្យ​អាហារ​ឆ្ងាញ់​ ថែម​ទាំង​ធ្វើ​ឲ្យ​ដំណើរ​ការ​ចម្អិន​មាន​ភាព​ងាយ​ស្រួល​ទៀត​ផង​។​ បើ​បាន​អាន​ហើយ​ កុំ​ភ្លេច​យក​ទៅ​ឲ្យ​ម៉ាក់​មើល​ផង ឲ្យ​គាត់​បាន​ដឹង​ដែរ ដើម្បី​ជួយ​សម្រួល​ការងារ​ផ្ទះ​បាយ​គាត់​បាន​ខ្លះ​។​ វិធី​យក​ខ្លាញ់​ចេញ​ពី​អាហារ​ឆ្អិន​ហើយ បើ​សិន​ជា​អាហារ​ដែល​យើង​ចម្អិន​ហើយ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ យើង​អាច​កម្ចាត់​វា​ចេញ​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​ប្រើ​វិធី​ធម្មតា​បំផុត​ គឺ​ត្រូវ​ប្រើ​ទឹក​កក​ ពីរ​ទៅ​បី​ដុំ​ និង​ក្រដាស​ជូត​ដៃ​។​ យក​ទឹកក​ដាក់​ក្នុង​ក្រដាស​ជូត​ដៃ​រុំ​ឲ្យ​ជិត​ រួច​យក​ទៅ​ផ្ដិត​នៅ​ផ្នែក​ខាង​លើ​នៃ​អាហារ​។​ ទឹក​កក​នឹង​ស្រូប​​យក​ជាតិ​ខ្លាញ់​ នៅ​ជុំ​វិញ​អាហារ​ ទៅ​ជាប់​នឹង​ក្រដាស​ជូត​ដៃ​។​ វិធី​បក​សម្បក​ស៊ុត​បាន​លឿន និង​ងាយ​ស្រួល ដើម្បី​បក​សម្បក​ស៊ុត​ចេញ​បាន​លឿន​ និង​ស្រួល​បន្ទាប់​ពី​ស្ងោរ​ហើយ​ យើង​គ្រាន់​តែ​ដាក់​ម្សៅ​ Baking Soda ឬ​ទឹក​ខ្មេះ​ចូល​ក្នុង​ទឹក​ដែល​ស្ងោរ​ស៊ុត​បន្តិច​ វា​នឹង​ជ្រាប​ចូល​សម្បក​ស៊ុត​...

សាកធ្វើបបរមាន់ញ៉ាំតាមវិធីនេះមើល ធានាថាឈ្ងុយពេញផ្ទះ

បបរមាន់​ជា​អាហារ​ពេញ​និយម​សម្រាប់ប្រជាជនខ្មែរ​យើង អាចញ៉ាំ​ពេល​ណា​ក៏​បាន​ មិនថា​ព្រឹក​ ថ្ងៃ ល្ងាចអីទេ​ មិន​ចេះ​ទាស់​ទេ​។​ ស្រួល​មិន​ស្រួល​ចេះធ្វើហើយ អាច​ធ្វើលក់បាន​ទៀត តោះមកមើលវិធីធ្វើទាំងអស់គ្នា៖ គ្រឿងផ្សំ​៖ ខ្ទឹមបារាំង ១ មើម ចិញ្ច្រាំឲ្យល្អិតៗខ្ទឹមស ១ មើមមាន់​ ១​ គីឡូ (គួរប្រើមាន់ស្រែ)ទឹកត្រី ៦ ស្លាបព្រាបាយអំបិល ១​ ចុងស្លាបព្រាកាហ្វេស្ករ ១ ស្លាបព្រាបាយអង្ករ កន្លះកំប៉ុងប្រេងឆាផ្សិតសៀងទឹកម្ទេសម្រេចម៉ដ្ឋស្លឹកខ្ទឹមជីរណារសណ្តែកបណ្តុះ វិធីធ្វើ៖...

ធ្វើ ស៊ុបស៊ូគី ញ៉ាំយ៉ាងឆ្ងាញ់ពិសេសដោយខ្លួនឯងជាមួយគ្រឿងផ្សំ និងរបៀបធ្វើទាំងអស់នេះ

ច្បាស់ណាស់ពីមុនមកអោយតែនឹកឃ្លាន ស៊ុបស៊ូគី ភាគច្រើនអ្នកទាំងអស់គ្នាច្បាស់ជាទៅញ៉ាំនៅតាមហាងហើយមែនអត់? តោះ ផ្លាស់ប្ដូរទម្លាប់នេះចេញ ចាប់ពីពេលនេះនឹកឃ្លានរៀនធ្វើញ៉ាំដោយខ្លួនឯងវិញម្ដង ណាមួយបានបញ្ចេញស្នាដៃផង។ សម្រាប់គ្រឿងផ្សំក្នុងការធ្វើ និងរបៀបធ្វើAdmin ទុកនៅខាងក្រោមនេះ មើលហើយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើញ៉ាំល្ងាចនេះ។ ? គ្រឿងផ្សំដែលត្រូវមាន៖ មឹក ២ខាំ បង្គា ២ខាំ ខ្ទឹមស ៨កំពិស ខ្ទឹមក្រហម ២ម៉ឺម ការ៉ុត មួយកំណាត់នៃមើមឆៃថៅ ១មើមគល់ជីវ៉ាន់ស៊ុយ ៣គល់ ទឹកស៊ូគី...

មើលស្គាល់អត់? នៅសៀមរាបយើងហ្នឹងគេទើប update ថ្មី តិចច្រលំស្រុកគេអីទៅ

ស្គាល់​ភូមិ​វប្បធម៌​ហើយ​មែន​អត់​! ពី​មុន​ច្បាស់​ជា​មាន​អ្នក​ធ្លាប់​ទៅ​លេង​ តែ​ឥឡូវ​ឡើង​ប្លែក​ មើល​សឹង​មិន​ស្គាល់​ គេ​ទើប​បង្កើត​ទេស​ភាព​ថ្មី​ៗ ស្អាត​ៗ ប្លែក​ៗ​ច្រើន​ អ្នក​មិន​ដឹង​ច្បាស់​ជា​ស្មាន​តែ​នៅ​ស្រុក​គេ​មិន​ខាន​។​ បើ​មិន​ជឿ​មើល​រូប​លេង​សិន​ទៅ​ កុំ​ឲ្យ​ខាត​បើ​មាន​គម្រោង​ទៅ​លេង​សៀមរាប​ហើយ​ កុំ​ភ្លេច​ឈៀង​ចូល​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​នៅ​ហាង​ប៉ុន្មាន​នេះ​ផង​ចាំ​ Admin ដាក់​ឈ្មោះ​និង​ទីតាំង​ឲ្យ​ ខល​សួរមុនក៏បាន ក្រែងគេមិនទាន់បើកវិញ ព្រោះមានលេខទូរសព្ទ។ ហាង ផ្ទះតាម៉ាប់ទាអាំង ហាង ផ្ទះ តាម៉ាប់ ទាអាំងលេខទូរស័ព្ទ៖  012​ 51 51 97/ 070...

ឆ្ងាញ់ប៉ូវកម្លាំងហុតក្ដៅៗបែកញើសខ្ចាយស្រួលខ្លួនតិចអី ជាមួយស៊ុបមាន់ខ្មៅ

ស្លរផង ឆាផង មួយរយៈនេះច្បាស់ជាមានអ្នកខ្លះរាងធុញណាស់ហើយ អញ្ចឹងថ្ងៃនេះមកអោយរាងប្លែកតិចដោយមកធ្វើស៊ុបញ៉ាំម្ដង។ និយាយទៅដឹងតែជាតិហើយ ព្រោះថាជាស៊ុបមាន់ខ្មៅ ដែលជាប្រភេទមាន់ដែលមានរសជាតិឆ្ងាញ់ ហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេ គឺថាប៉ូវកម្លាំងផងដែរ។ ចំពោះរបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវមានសម្រាប់យកមកធ្វើ គឺមាននៅខាងក្រោមនេះ។ ? គ្រឿងផ្សំដែលត្រូវមាន៖ មាន់ខ្មៅ ១ក្បាលមើមឈូក ១ខាំការ៉ុត ១ខាំផ្សិត ៣ដុំគ្រឿងយ៉ិនស៊ិន ១ឈុតទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេទឹកត្រី ១ស្លាបព្រាកាហ្វេស្ករស ២ស្លាបព្រាកាហ្វេប៊ីចេង ១ស្លាបព្រាកាហ្វេដុំស៊ុបខ្នរ ១ដុំអំបិល ១ស្លាបព្រាកាហ្វេទឹក...

ទឹកឃ្មុំល្អ តែបើញ៉ាំជាមួយអាហារ ៥ មុខនេះអាចពុល និងគ្រោះថ្នាក់បាន

ទឹក​ឃ្មុំ​ជា​អាហារ​ផង​ និង​ថ្នាំ​ផង​ តែ​មិន​មែន​អាច​ញ៉ាំ​លាយ​ជា​មួយ​អី​ក៏​បាន​ទេ​ ព្រោះ​បើ​លាយ​ជា​មួយ​អាហារ​ទាំង​នេះ​ ទឹក​ឃ្មុំ​អាច​ធ្វើ​ឲ្យ​ពុល​ និង​មាន​គ្រោះ​ថ្នាក់​ដល់​យើង​អ្នក​ប្រើ​ប្រាស់​។​ ទឹក​ឃ្មុំ​ជា​មួយ​ទឹក​សណ្តែក​សៀង ដូច​ដឹង​ហើយ​ថា​ផលិត​ផល​អី​ក៏​ដោយ​ ឲ្យ​តែ​ធ្វើ​ពី​សណ្តែក​សៀង​ ឬ​ទឹក​ឃ្មុំ​ គឺ​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ និង​ល្អ​សម្រាប់​សុខភាព​។​ តែ​ប្រូតេអ៊ីន​ អាស៊ីត​សរីរាង្គ​ក្នុង​សណ្តែក​សៀង​ បើ​លាយ​ជា​មួយ​អង់ស៊ីម​ក្នុង​ទឹក​ឃ្មុំ​ វា​នឹង​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​មិនល្អ​ចំពោះ​សុខភាព​។​ ទឹក​ឃ្មុំ​ជា​មួយ​ត្រី​គល់​រាំង ម្ហូប​ដែល​ប្រើ​ត្រី​គល់​រាំង​លាយ​ជា​មួយ​ទឹក​ឃ្មុំ​គឺ​មិន​ល្អ​ទេ​ យើង​អាច​នឹង​ពុល​ភ្លាម​ៗ​។​ ទឹក​ឃ្មុំ​ជា​មួយ​ក្តាម​ ញ៉ាំ​ក្តាម​ ឬ​ទឹក​ឃ្មុំ​ច្រើន​លើស​កម្រិត​អាច​បណ្តាល​ឲ្យ​រាក​បាន​។​ បើ​ញ៉ាំ​ជា​មួយ​គ្នា​ទៀត​ អាហារ​ ២ មុខ​នេះ​នឹង​ជួយ​ជំរុញ​ដល់​ដំណើរ​ការ​ពោះ​វៀន​ និង​អាច​រាក​បាន​យ៉ាង​ងាយ​ និង​ពុល​ទៀត​ផង​។​ ទឹក​ឃ្មុំ​ជា​មួយ​ខ្ទឹម​បារាំង ទឹក​ឃ្មុំ​លាយ​ជា​មួយ​ខ្ទឹម​បារាំង​ និង​ធ្វើ​ឲ្យ​អាស៊ីត​សរីរាង្គ​ អង់ស៊ីម​ក្នុង​ទឹក​ឃ្មុំ​...

Most Read