គន្លឹះទាំងនេះពិតជាមានប្រយោជន៍ដល់ការចម្អិនក្នុងគ្រួសារយើង។ មិនត្រឹមតែជួយឲ្យអាហារឆ្ងាញ់ ថែមទាំងធ្វើឲ្យដំណើរការចម្អិនមានភាពងាយស្រួលទៀតផង។ បើបានអានហើយ កុំភ្លេចយកទៅឲ្យម៉ាក់មើលផង ឲ្យគាត់បានដឹងដែរ ដើម្បីជួយសម្រួលការងារផ្ទះបាយគាត់បានខ្លះ។
វិធីយកខ្លាញ់ចេញពីអាហារឆ្អិនហើយ

បើសិនជាអាហារដែលយើងចម្អិនហើយសម្បូរទៅដោយខ្លាញ់ យើងអាចកម្ចាត់វាចេញបានយ៉ាងងាយស្រួល ដោយប្រើវិធីធម្មតាបំផុត គឺត្រូវប្រើទឹកកក ពីរទៅបីដុំ និងក្រដាសជូតដៃ។ យកទឹកកដាក់ក្នុងក្រដាសជូតដៃរុំឲ្យជិត រួចយកទៅផ្ដិតនៅផ្នែកខាងលើនៃអាហារ។ ទឹកកកនឹងស្រូបយកជាតិខ្លាញ់ នៅជុំវិញអាហារ ទៅជាប់នឹងក្រដាសជូតដៃ។
វិធីបកសម្បកស៊ុតបានលឿន និងងាយស្រួល
ដើម្បីបកសម្បកស៊ុតចេញបានលឿន និងស្រួលបន្ទាប់ពីស្ងោរហើយ យើងគ្រាន់តែដាក់ម្សៅ Baking Soda ឬទឹកខ្មេះចូលក្នុងទឹកដែលស្ងោរស៊ុតបន្តិច វានឹងជ្រាបចូលសម្បកស៊ុត ហើយធ្វើឲ្យសម្បកវាងាយបក។

វិធីច្របាច់ក្រូចឲ្យបានទឹកច្រើន
ដើម្បីច្របាច់ក្រូចកុំឲ្យសល់ទឹកសូម្បី ១ ដំណក់ យើងត្រូវយកវាទៅក្លាសេឲ្យត្រជាក់សិន បន្ទាប់មកដាក់វាក្នុង Microwave ប្រហែល ១៥ ទៅ ២០ វិនាទី រួចសឹមយកវាទៅច្របាច់។

វិធីហាន់ខ្ទឹមបារាំងដោយមិនចេញទឹកភ្នែក
ដើម្បីហាន់ខ្ទឹមបារាំងងាយស្រួល ជាពិសេសកុំឲ្យចេញទឹកភ្នែក មុនពេលយកមកហាន់ត្រូវដាក់វាក្នុងទូរទឹកកកប្រហែល ៣០ នាទីសិន។

វិធីដុតមាន់ទាំងមូលឲ្យមានរសជាតិឆ្ងាញ់
ដើម្បីដុតមាន់ទាំងមូលឲ្យមានរសជាតិឆ្ងាញ់ យើងត្រូវប្រែទ្រូងមាន់ត្រលប់ចុះឡើង ធ្វើបែបនេះនឹងធ្វើឲ្យសាច់ឆ្អិនស្មើគ្នា។

វិធិចៀនស៊ុតឲ្យបានល្អ
ពេលចៀនស៊ុត យើងគួរដាក់ទឹកបន្តិច ដើម្បីឲ្យផ្នែកក្រហមឆ្អិនល្មម ហើយឆ្ងាញ់។
