ពេលអាកាសធាតុក្តៅ អាហារខ្លះអាចប្រឈមនឹងការចម្លងបាក់តេរី និងប៉ារ៉ាស៊ីតដែលមាននៅក្នុងអាហារឆៅ។ ដូចនេះគួរតែប្រយ័ត្ន ឬគួរជ្រើសរើសហាងណាដែលមានអនាម័យត្រឹមត្រូវ ព្រោះអាចធ្វើឲ្យយើងញ៉ាំទៅនឹងប្រឈមជាមួយការពុលអាហារ។

រោគសញ្ញានៃការពុលអាហារមានដូចជា៖
- មិនស្រួលខ្លួន
- ហើមពោះ
- ក្អួត
- រាក
- ឈឺក្បាល
- ស្រេកទឹក
- អាចនឹងក្តៅខ្លួន
អាហារ ១០ មុខគួរចៀសវាងពេលអាកាសធាតុក្តៅខ្លាំង៖
១. អាហារភ្លា ឬផ្អាប់

២. គ្រឿងសមុទ្រ
៣. អាហារ Fast food
៤. បាយឆាសាច់ក្តាម
៥. ម្ហូប ឬបង្អែមដែលមានដាក់ខ្ទិះដូង
៦. មីកញ្ចប់ ឬកំប៉ុង
៧. បុកល្ហុង

៨. សាឡាដ
៩. បាយមាន់
១០. ទឹកកកដែលផលិតមិនត្រូវតាមស្តង់ដា។