ទឹកឃ្មុំជាអាហារផង និងថ្នាំផង តែមិនមែនអាចញ៉ាំលាយជាមួយអីក៏បានទេ ព្រោះបើលាយជាមួយអាហារទាំងនេះ ទឹកឃ្មុំអាចធ្វើឲ្យពុល និងមានគ្រោះថ្នាក់ដល់យើងអ្នកប្រើប្រាស់។

ទឹកឃ្មុំជាមួយទឹកសណ្តែកសៀង
ដូចដឹងហើយថាផលិតផលអីក៏ដោយ ឲ្យតែធ្វើពីសណ្តែកសៀង ឬទឹកឃ្មុំ គឺវាមានសារធាតុចិញ្ចឹមច្រើន និងល្អសម្រាប់សុខភាព។ តែប្រូតេអ៊ីន អាស៊ីតសរីរាង្គក្នុងសណ្តែកសៀង បើលាយជាមួយអង់ស៊ីមក្នុងទឹកឃ្មុំ វានឹងបណ្តាលឲ្យមានប្រតិកម្មមិនល្អចំពោះសុខភាព។

ទឹកឃ្មុំជាមួយត្រីគល់រាំង
ម្ហូបដែលប្រើត្រីគល់រាំងលាយជាមួយទឹកឃ្មុំគឺមិនល្អទេ យើងអាចនឹងពុលភ្លាមៗ។

ទឹកឃ្មុំជាមួយក្តាម
ញ៉ាំក្តាម ឬទឹកឃ្មុំច្រើនលើសកម្រិតអាចបណ្តាលឲ្យរាកបាន។ បើញ៉ាំជាមួយគ្នាទៀត អាហារ ២ មុខនេះនឹងជួយជំរុញដល់ដំណើរការពោះវៀន និងអាចរាកបានយ៉ាងងាយ និងពុលទៀតផង។

ទឹកឃ្មុំជាមួយខ្ទឹមបារាំង
ទឹកឃ្មុំលាយជាមួយខ្ទឹមបារាំង និងធ្វើឲ្យអាស៊ីតសរីរាង្គ អង់ស៊ីមក្នុងទឹកឃ្មុំ ជួបជាមួយ សារធាតុស្ពាន់ធ័រ អាមីណូអាស៊ីត នៅក្នុងខ្ទឹមបារាំង នឹងធ្វើឲ្យមានប្រតិកម្មគីមី ឬធ្វើឲ្យពុល និងរាក។

ទឹកឃ្មុំជាមួយបាយ
ស្តាប់ទៅដូចជាមិនទំនងទាល់តែសោះ បាយជាអាហារល្អ ដែលយើងញ៉ាំរាល់ថ្ងៃ ហើយទឹកឃ្មុំវិញសម្បូរដោយសារជាតិល្អៗ។ តែវាជាការពិតញ៉ាំបាយលាយជាមួយទឹកឃ្មុំ អាចធ្វើឲ្យយើងឈឺពោះបាន។
