ប៊ឺរក្រឡុក ជាភេសជ្ជដែលពេញនិយមខ្លាំងសព្វថ្ងៃនេះ។ របៀបធ្វើមិនមានអីពិបាកទេ យើងទាំងអស់គ្នាអាចធ្វើញ៉ាំនៅផ្ទះបាន។ នេះរូបមន្តធ្វើឆ្ងាញ់ លឿន ហើយអត់ល្វីងទៀត៖

គ្រឿងផ្សំ៖
- ប៊ឺរទុំ ២ទៅ ៣ ផ្លែ (ជ្រើសយកប៊ឺរមានសាច់ស្អិតល្អ)
- ទឹកដោះគោស្រស់ ៥០ មីលីលីត្រ (អត់ផ្អែម)
- ទឹកដោះគោខាប់ ៥០ មីលីលីត្រ
- ទឹកកក
- ស្ករ
វិធីធ្វើ៖
ជំហានទី១៖ ប្រើកូនកាំបិតពុះប៊ឺរជាពីរ រួចយកគ្រាប់ចេញ។ មានវិធីពីរដើម្បីយកសាច់ប៊ឺរចេញ មិនឲ្យល្វីង
- យកស្លាបព្រាកោសសាច់ប៊ឺរចេញ តែកុំកោសដល់សម្បក ព្រោះអាចល្វីងពេលញ៉ាំ
- វិធីមួយទៀតគឺ កាត់វាជាដុំតូចៗហើយប្រើដៃបកសម្បកចេញ យើងនឹងទទួលបានសាច់ប៊ឺរយ៉ាងងាយ


ជំហានទី២៖
យកសាច់ប៊ឹរដាក់ក្នុងម៉ាស៊ីនក្រឡុក ជាមួយទឹកដោះគោខាប់ និងស្រស់ (អាចដាក់តាមចំណូលចិត្តបាន)។ ដាក់ទឹកកកចូលបន្តិច ដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់ពេលញ៉ាំត្រជាក់ៗ។

ជំហានទី៣៖
បន្ទាប់ពីក្រឡុកហើយ យើងអាចភ្លក្សមើលបើអត់ផ្អែម អាចដាក់ស្ករថែម រួចក្រឡុកថែមបន្តិចជាការស្រេច។
