មុខម្ហូបមួយមុខនេះ និយាយពីថាពិសេសខ្លាំងណាស់ ឈ្មោះគួរអោយចាប់អារម្មណ៍ រីឯរសជាតិ ក៏ឆ្ងាញ់មិនធម្មតា។ តោះ ឡើងផ្សារថ្ងៃនេះ សារេទិញគ្រឿងផ្សំមកឆាញ៉ាំជុំគ្រួសារម្ដងមើល៎ ធានាថាដឹងតែឆ្ងាញ់ចាប់មាត់ជីបៗហ្មងហើយ។ គ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើមាននៅខាងក្រោមនេះ អាចមើលរៀនធ្វើមិនលំបាកនោះទេ។

? គ្រឿងផ្សំដែលត្រូវមាន៖
- បង្គា ២ខាំ
- មឹក ២ខាំ
- ខ្ទឹមបារាំង ១មើម
- ជីវ៉ាន់ស៊ុយ ៣ដើម
- ម្រេចខ្ចី ៤ទង
- ខ្ទឹមស ៥កំពិស
- ពងមាន់ ៣គ្រាប់
- ការ៉ុត ១មើមតូច
- ម្ទេសដៃនាងតូច ២ផ្លែ
- ស្លឹកខ្ទឹម ៤ដើម
- ម្ទេសស្រស់ ១០គ្រាប់
- គ្រឿងការី ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាបាយ
- គ្រឿងតុងយ៉ាំ ១ពែង
- ទឹកម្ទេស ១ពែង
- ម្រេចស ១ស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាបាយ
- ទឹកដោះគោស្រស់ ១៦០មីលីលីត្រ





វីដេអូបង្រៀនធ្វើ៖