តាមពិតទៅរូបមន្តនេះអាចដាក់សាច់អីក៏ត្រូវដែរ ជាពិសេសសាច់ជ្រូក ៣ ជាន់។ ចង់ឲ្យរសជាតិកាន់តែឆ្ងាញ់អាចញ៉ាំជាមួយបាយក្តៅៗ នៅផ្ទះជុំគ្រួសារជាតិហ្មង។

គ្រឿងផ្សំ៖
- សាច់ជ្រូក ៣ ជាន់ ១ គីឡូ
- ខ្ទឹមសហាន់ហើយ ១ កូនពែង
- ម្ទេសក្រៀមចិញ្ច្រាំហើយ កន្លះកូនពែង
- ស្លឹកតយ ១ សន្លែក
- អំបិល ១ ស្លាបព្រាកាហ្វេ
- ស្ករ ១ ស្លាបព្រាកាហ្វេ
- ខ្ទឹមបារាំងចិញ្ច្រាំហើយ កន្លះកូនពែង
វិធីធ្វើ៖
១. ដាំទឹកឲ្យពុះ ដាក់សាច់ជ្រូក ៣ ជាន់ចូលស្ងោរជាមួយស្លឹកតយរហូតដល់ឆ្អិន

២. ស្រង់ឡើង ហើយលាងវាជាមួយទឹកត្រជាក់ រួចទុកឲ្យស្ងួត សឹមកាត់ជាដុំតូចៗ
៣. យកខ្ទះឲ្យក្តៅ ដាក់ប្រេងឲ្យច្រើន រួចបំពងសាច់បីជាន់ ឲ្យស្រួយ
៤. យកវាឡើងហើយដួសប្រេងចេញ
៥. ដាក់ប្រេងចូលប្រហែល ២ ស្លាបព្រាបាយ ដាក់ខ្ទឹមសចូលបំពង ឲ្យឡើងក្រហម

៦. ដាក់ម្ទេសក្រៀមចូលបំពងបន្តិច រួចបន្ថយភ្លើង
៧. ដាក់អំបិល ស្ករ ហើយចូកត្រលប់ចូលគ្នា រួចដាក់សាច់ជ្រូកបំពងចូល

៨. រួចដាក់ខ្ទឹមបារាំងចូល
៩. ដួសដាក់ចាន ហើយញ៉ាំជាមួយទឹកម្ទេសកាន់តែឆ្ងាញ់។
