បើចង់ឲ្យអាហារនៅលើតុកាន់តែឆ្ងាញ់ កុំដាំបាយជាមួយទឹកធម្មតាដដែលៗរាល់ថ្ងៃ សាកល្បងដាក់គ្រឿងផ្សំទាំងនេះចូលពេលដាំមើល ព្រោះវាធ្វើឲ្យបាយឆ្ងាញ់ ទន់ និងល្មួតហ្មង។
១. ដាក់ទឹកកក
បន្ទាប់ពីលាងអង្ករហើយ ត្រូវថែមទឹកកក ២ ទៅ ៣ ដុំ ចូល ទុកចោល ១៥ នាទីមុនពេលដោតភ្លើង ចុចប៊ូតុង cook។ នេះជារបៀបមួយដែលជនជាតិជប៉ុនប្រើដើម្បីដាំបាយឲ្យមានក្លិនក្រអូប និងទន់ ល្មួត។

២. លីងអង្ករមុនពេលយកទៅដាំ
វិធីនេះមិនមែនថ្មីទេ តែភាគច្រើនគេប្រើពេលចម្អិនអាហារពេលល្ងាច ឬប្រារព្ធពិធីបុណ្យធំៗ។ នៅវៀតណាម គេប្រើដើម្បីឲ្យមើលទៅបាយមានភាពទាក់ទាញ។ លីងអង្ករមុនពេលដាំ នឹងជួយការពារអង្ករមិនឲ្យរីក ដែលបណ្តាលឲ្យបាយជ្រាយ ពិបាកញ៉ាំ។ ពេលលីងត្រូវដាក់ស្រាសចូល ២ ទៅ ៣ ស្លាបព្រាបាយ ធ្វើបែបនឹងនឹងជួយឲ្យបាយមានក្លិនឈ្ងុយ ទន់ឆ្ងាញ់។

៣. ដាក់ស្រាបៀរ និងតែបៃតង
វិធីមួយទៀត គឺជប៉ុនប្រើគ្រឿងផ្សំ ២ មុខចូលគ្នា ដែលភាគច្រើនគ្មានអ្នកដឹង ដូចជាតែបៃតង និង ស្រាបៀរ។ យោងតាមជនជាតិជប៉ុន ប្រើស្រាបៀរមួយកូនកែវ ចូលក្នុងអង្ករមុនពេលដាំ ជាមួយទឹក នឹងជួយកាត់បន្ថយក្លិនអង្ករផ្អួរ ចំពោះតែបៃតងវិញជួយឲ្យបាយមានក្លិនក្រអូប ទុកបានយូរ មិនដុះផ្សិត និងក្លិនផ្អូម។

