ភាគច្រើននៃអ្នកទាំងអស់គ្នាច្បាស់ជាចូលចិត្តទិញមីទុកនៅផ្ទះហើយ ព្រោះថាស្រួលពេលខ្ចិលធ្វើម្ហូបអីអាចឆុង អាចឆាញ៉ាំបានស្រួលនោះ។ ដូចច្នេះថ្ងៃនេះ Admin ក៏នឹកឃើញមកបង្រៀនអ្នកទាំងអស់គ្នាមករៀនឆាមីបែបកូរ៉េម្ដងអោយបានប្លែក។ វិធីធ្វើងាយៗដែរទេ មិនលំបាកអីទេអាចមើលវីដេអូនៅខាងក្រោមធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។

? គ្រឿងផ្សំដែលត្រូវមាន៖
- មីកូរ៉េ ១កញ្ចប់
- ប្រេងឆា ១កូនពែង
- ខ្ទឹមសចិញ្ច្រាំ ៣កំពឹស
- សាច់ហេម(សាច់ជ្រូកបីជាន់) ដាក់តាមការចូលចិត្ត
- កូនខាត់ណា ដាក់តាមការចូលចិត្ត
- គ្រឿងក្នុងកញ្ចប់មី



វីដេអូបង្រៀនក្នុងការចម្អិន៖