ចាប់អារម្មណ៍ប៉ុណ្ណាដែរ នៅពេលដែលឃើញចំណងជើងថាស្លរប្រហើរបង្កងបែបនេះ។ សម្រាប់មុខម្ហូបមួយមុខនេះអ្នកណាខ្លះធ្លាប់បានញ៉ាំពីមុនមក បើតាមAdmin គិតដូចជាភាគតិចណាស់អ្នកដែលធ្លាប់ញ៊ាំនោះ។ ធ្លាប់ញ៊ាំ មិនធ្លាប់ញ៊ាំមិនសំខាន់ទេពេលនេះអ្វីដែលសំខាន់ រៀនធ្វើញ៊ាំដោយខ្លួនឯងបញ្ចេញស្នាដៃអោយផ្អើលអ្នកផ្ទះម្ដងមើលជាមួយម្ហូបថ្មីនេះ សម្រាប់គ្រឿងផ្សំ និងវីដេអូបង្រៀនចម្អិនមាននៅខាងក្រោមនេះ។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
ត្រីផ្លាធូចំហុយ ២
ម្ទេសក្រៀម ១០គ្រាប់(សម្រាប់អ្នកដែលចូលចិត្តហិរ)
កាពិ ១ស្លាបព្រាកាហ្វេ
ខ្ទឹមក្រហម ៣មើម
ម្ទេសស្រស់ ៨គ្រាប់(សម្រាប់អ្នកដែលចូលចិត្តហិរ)
ខ្ទឹមស ១០កំពឹស
កាពិ ១ស្លាបព្រាកាហ្វេ
ទឹកត្រី ២ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
អំបិល ១ស្លាបព្រាកាហ្វេ
ស្ករក្រហម ២ស្លាបព្រាបាយ
មើមខ្ជាយ ២មើម
ពងទាសចៀនស្អំ ២បន្ទះ
បង្កង ៤ខាំ



▶️ វីដេអូបង្រៀនចម្អិន៖