បង្គាជាអាហារសមុទ្រដែលនរណាៗក៏ចូលចិត្តញ៉ាំ ហើយមានសារធាតុចិញ្ចឹមល្អចំពោះសុខភាពទៀត បើញ៉ាំមានកម្រិត និងត្រូវតាមក្បួន។ តែបើចង់ទិញបានបង្គាស្រស់ល្អញ៉ាំដោយគ្មានគីមី អ្នកខ្លះប្រហែលមិនចេះមើលទេ។ បើមិនចង់ចាញ់បោកអ្នកលក់ទៀត ត្រូវដឹង ៤ ក្បាច់នេះសិនមុនទៅទិញ៖

១. ពេលទិញបង្គារឿងដំបូងត្រូវមើលមុនគេគឺក្បាល បើឃើញក្បាលបង្គាពណ៌លឿង ហើយទន់ នោះសាច់វាក៏អន់ដែរ ព្រោះបង្គានោះមិនស្រស់ៗទេ វាជាបង្គាគេលក់សល់យូរថ្ងៃ យកល្អកុំទិញ។

២. នៅពេលលើកកាន់ សាច់បង្គាជ្រាយៗ នោះមានន័យថាបង្គាខូចយូរហើយ អ៊ីចឹងហើយកុំទិញ ទោះវាមានតម្លៃថោកប៉ុណ្ណាក៏ដោយ។
៣. បើមើលទៅបង្គាអត់មានជើង ឬពុកមាត់វាទេ មានន័យថាបង្គានោះងាប់យូរហើយ ឬមកពីអ្នកលក់ទុកវាមិនបានត្រឹមត្រូវ។ បង្គាបែបនេះមិនមានរសជាតិឆ្ងាញ់ទេ គួរកុំទិញល្អជាង។
៤. ត្រូវទាញបង្គាឲ្យត្រង់មើលសិន បើវាមិនកោងមិនវិញដូចសភាពដើមទេ មានន័យថាវាងាប់ហើយបានន័យថាបង្គានោះងាប់យូរហើយ មិនមែនជាបង្គាស្រស់ទេ។
