Monthly Archives: May, 2020

ម៉ូយចាស់ម៉ូយថ្មី នឹកឃ្លានរសជាតិ គុយទាវពងទា យាយវែនតាអត់? អ៊ុំបើកលក់វិញហើយណា៎?

មិនថាក្មេង ចាស់កំលោះក្រមុំនោះទេ សម្រាប់អ្នកដែលរស់នៅម្តុំទួលទំពូងប្រហែលជាស្គាល់អ៊ុំម្នាក់ឈ្មោះថា អេ សុចិន្ដា ម្ចាស់ហាងលក់គុយទាវពងទា យាយវែនតាច្បាស់ហើយ សម្រាប់ភាពច្នៃប្រឌិតរសជាតិខ្លួនឯង អស់រយៈពេលជាង១០ឆ្នាំមកនេះ ធ្វើអោយអ៊ុំទទួលបានការគាំទ្រខ្លាំងពីអតិថិជនទាំងចាស់ ទាំងក្មេង ចូលចិត្តរសជាតិគុយទាវ​ ដែលអ៊ុំច្នៃបន្ថែមរសជាតិជាច្រើនមុខបញ្ចូលគ្នា ធ្វើអោយរសជាតិឆ្ងាញ់ប្លែក ខុសពីហាងដទៃ។ សម្រាប់អតិថិជនជាច្រើនអ្នកដែលបានភ្លក្ស​រសជាតិ គុយទាវរបស់អ៊ុំរួចហើយ ដឹងតែលាន់មាត់ថាឆ្ងាញ់ប្លែកតែម្តង ដោយសាររសជាតិមួយនេះ គឺជាការច្នៃប្រឌិតផ្ទាល់ មានដូចជារសជាតិសាច់ ប្រហិត គ្រឿងផ្សំផ្សេង រួមជាមួយទឹកស៊ុប ជាការច្នៃប្រឌិតផ្ទាល់តែម្តង...

ក្តៅៗអ៊ីចឹង សាកធ្វើទឹកអំបិលទុំញ៉ាំមើល៍ រំលឹករឿងកាលនៅក្មេង

បើ admin ធ្លាប់ញ៉ាំតាំងពីកាលរៀនវិទ្យាល័យ មួយថ្ងៃយ៉ាងហោចក៏បានមួយកំប៉ុងដែរ។​ ជឿថាគ្នាយើងខ្លះច្បាស់ជាស្គាល់ ហើយធ្លាប់ញ៉ាំភេសជ្ជៈ​មួយមុខនេះ​ ចុះមានចង់រំលឹករឿងចាស់អត់! សាកធ្វើញ៉ាំហ្អី មិនត្រូវការគ្រឿងច្រើនទេ ចំណាយពេលក៏មិនយូរដែរ។ គ្រឿងផ្សំ៖​ អំពិល ២០០ ក្រាមទឹក ៦០០ មីលីក្រាមស្ករ ស ៤០០ ក្រាមអំបិល ១ ស្លាបព្រាកាហ្វេល្ង ១ ស្លាបព្រាបាយសណ្តែកដីលីង វិធីធ្វើ៖ ១. រម្ងាស់ អំពិល ទឹក...

វិធីធ្វើសាច់គោ BBQ សម្រាប់ជប់លៀងនៅផ្ទះតិចតួច ឬទុកយកទៅដើរលេង

ភាគច្រើនឲ្យតែមានកម្មវិធីនៅផ្ទះតិចតួចដូចជា ខួបកំណើត ជួបជុំគ្រួសារ អ្នកផ្ទះតែងជ្រើសយកមុខម្ហូបសាច់គោ BBQ ព្រោះវាស័ក្តិសម មានររសជាតិឆ្ងាញ់ ហើយក៏មានអ្នកចូលចិត្តញ៉ាំច្រើន។​ ក្រៅពីកម្មកវិធីតិចតួចនៅផ្ទះ​ ពេលទៅដើរលេងជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ​ភាគច្រើនក៏ឃើញវត្តមានអាហារនេះដែរ ព្រោះវាស្រួលធ្វើ ហើយទុកបានយូរ ជា​ពិសេសទៅលេងសមុទ្រ ឬបោះតង់ យកទៅតាមដឹងតាអែមហ្មង។​ ឥឡូវមកមើលវិធីធ្វើទាំងអស់គ្នា៖ គ្រឿងផ្សំ៖ សាច់គោ ២គីឡូស្ករស ១៥ ក្រាម អំបិល ១០ ក្រាម...

បុកកាពិ លឺតែឈ្មោះក៏កូរពោះឃ្លានដែរ បានបន្លែស្រស់ៗជ្រលក់ទៀតឆ្ងាញ់លែងនិយាយ??

រឿងកាពិ​ នេះទោះបីក្លិនមិនសូវល្អបន្តិចមែន ប៉ុន្តែបើនិយាយពីរសជាតិវិញសុទ្ធតែឆ្ងាញ់ពិសេសហើយ។ សម្រាប់អ្នកដែលចូលចិត្តវិញគ្រាន់តែលឺឈ្មោះសឹងតែស្រក់ទឹកមាត់ហើយ ហើយចុះអ្នកទាំងអស់គ្នាចូលចិត្តដែរអត់? កុំថាអត់ណារបស់ឆ្ងាញ់ គេញ៉ាំពេញប្រទេសគួរតែរៀនញ៉ាំដែរទៅ ហើយថ្ងៃនេះ Admin និងបង្រៀនអំពីការធ្វើបុកកាពិដើម្បីអោយបានធ្វើញ៉ាំដោយខ្លួនឯង ពេលឃ្លានមិនចាំបាច់ត្រូវទៅទិញគេ។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ បង្គាត្រីកាម៉ុង ១កាពិ ១កូនពែងពងទាចៀនស្អំម្ទេសស្រស់ខ្ទឹមសបង្គាក្រៀមស្ករក្រហម​(ស្ករត្នោត) ១កូនពែងប៊ីចេង ១ស្លាបព្រាកាហ្វេក្រូចឆ្មា ៤ចំណិត(អាចថែមបានតាមចំណូលចិត្ត)បន្លែអន្លក់ ▶️ វីដេអូបង្រៀនធ្វើ៖ https://www.facebook.com/KohSantepheapFacetaste/videos/302976160705074/

អ្នកចូលចិត្តចៀនពង ចេះមួយក្បាច់នេះនៅរសជាតិអាចប្លែកជាងរាល់ដង?

ចៀនពង ស្ងោរពង លឺថាជាចំណូលចិត្តរបស់កូនពៅដែលគ្មានអ្នកណាអាចដណ្ដើមបានទេមែនអត់។ ហើយចុះបើចូលចិត្តម្លឹងៗមានចេះធ្វើពងមាន់អូម៉ាឡែត អត់ចុះ? ម៉ោះ បើថានៅកូនពៅទាំងឡាយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើបញ្ចេញស្នាដៃថ្មី។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ សាច់មាន់ចិញ្ច្រាំ កន្លះគីឡូប្រេងឆា ១ពែងខ្ទឹមស ចិញ្ច្រាំអោយល្អិតប៊ីចេង ១ស្លាបព្រាកាហ្វេទឹកត្រី ១ស្លាបព្រាកាហ្វេប្រេងខ្យង ២ស្លាបព្រាកាហ្វេម្សៅស៊ុប ១ស្លាបព្រាកាហ្វេស្ករស ២ស្លាបព្រាកាហ្វេខ្ទឹមបារាំង ១មើម(ហាន់តូចៗល្មមដូចក្នុងវីដេអូ)ការ៉ុត ១មើមតូច(ហាន់តូចៗល្មមដូចក្នុងវីដេអូ)ប៉េងប៉ោះក្រហម ១ផ្លែ(ហាន់តូចៗល្មមដូចក្នុងវីដេអូ)ទឹកម្ទេស ២ស្លាបព្រាបាយទឹកប៉េងប៉ោះ ២ស្លាបព្រាបាយពងមាន់ ២គ្រាប់ ស្លឹកខ្ទឹម ▶️ វីដេអូបង្រៀនចម្អិន https://www.facebook.com/KohSantepheapFacetaste/videos/295677154762410/

អត្ថប្រយោជន៍ពិសេស ៥ យ៉ាងរបស់កាំប្រម៉ាសមុទ្រដែលកំពុងនិយមញ៉ាំ

ធ្លាប់​បាន​សាក​នៅ​?​ កាំ​ប្រម៉ាសមុទ្រ​គេ​កំពុង​និយម​ញ៉ាំ​​ មាន​លក់​ច្រើន​ហាង​ ខ្លះ​លក់​តាម​អន​ឡាញ​ក៏​មាន​ដែរ​។​ ចំពោះ​រសជាតិ​វិញ​អ្នក​ខ្លះ​អាច​ចូល​ចិត្ត​ អ្នក​ខ្លះ​ក៏​អត់​ តម្លៃ​វិញ​ក៏​រាង​ខ្ពស់​បន្តិច​ដែរ​ ព្រោះ​វា​មិន​សម្បូរ​គ្រប់​កន្លែង​ទេ​ វា​ជា​ប្រភេទ​អាហារ​ដែល​មាន​តាម​រដូវ​កាល​។ ទោះ​ជា​បែប​ហ្នឹង​មាន​ កាំ​ប្រម៉ាសមុទ្រ​មាន​អត្ថប្រយោជន៍​ពិសេស​ ៥ យ៉ាង​ចំពោះ​សុខភាព​ ដែល​យើង​គួរ​ញ៉ាំ​៖ ១. សម្បូរ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ២. ជា​ប្រភព​ជាតិ​កាក​សរសៃ​ល្អ​ ៣. ជា​ប្រភព​នៃ​ វីតាមីន​ A វីតាមីន E កាល់ស្យូម​ និង​អ៊ីយ៉ូដ ៤. ជួយឲ្យចរន្តឈាមដំណើរការបានល្អ ៥....

ផ្អាកជះលុយខ្លះ! របស់ទិញគេផឹករាល់ថ្ងៃ ៥ មុខនេះសុទ្ធតែអាចធ្វើញ៉ាំនៅផ្ទះខ្លួនឯងបាន

ប្តូរ​ពី​ពាក្យ​ថា​ទិញ​គេ​មក​ធ្វើ​ខ្លួន​ឯង​ញ៉ាំ​វិញ​ម៉េច​ដែរ​ !​ មិន​ពិបាក​ទេ​ ស្រួល​មិន​ស្រួល​ឆ្ងាញ់​ជាង​ទិញ​គេ​ផង​ សំខាន់​អស់​លុយ​តិច​ហើយ​ផឹក​ម៉ា​ឆ្អែត​ទៀត​ ទិញ​គេ​ម៉ា​ថ្ងៃ​ៗ​មែន​អស់​​លុយ​តិច​ទេ​ណា​។​ ឥឡូវ​កែ​ទម្លាប់​តាម​ admin វិញ ​ក្រែង​សល់​លុយ​ខ្លះ​ បាន​ទៅ​ទ្រីប​កន្លែង​ស្អាត​ៗ​ក្រោយ​ចប់​កូវីដ​។​ ១. កាហ្វេ​ទឹកកក​បែប​ថៃ​ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ២. តែ​បៃតង​ទឹក​ដោះ​គោ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ៣. ប៊ឺរ​ក្រឡុក ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ៤. តែ​ដោះ​គោ​រសជាតិ​បែប​ថៃ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ​ ៥. កាហ្វេ​ដូង​ក្រអូប ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

ស៊ុបម្ទេសខៀវ គ្រាន់តែលឺឈ្មោះស្រៀវមាត់ព្រឺរោមហ្មង តែរសជាតិឆ្ងាញ់ញាក់សាច់??

ឃើញថាអាកាសធាតុចុះត្រជាក់រកគភ្លៀងហើយ ប៉ុន្មានថ្ងៃនេះ បែបនេះគួរតែសារេរកមុខម្ហូបណា ដែលអាចថាញ៉ាំហើយក្ដៅពោះក្ដៅសាច់សម្រក់ញើសអោយស្រួលខ្លួនតិចហើយ។ ម៉ោះៗ មិនបាច់អង្គុយសំកុករកនឹកម្ហូបទេ ធ្វើស៊ុបម្ទេសខៀវ ញ៉ាំហ្មងទៅព្រោះថាមួយមុខនេះហិរក៏ហិរ ឆ្ងាញ់ៗក៏ឆ្ងាញ់ ធានាថាម៉ាក្ដៅសាច់មិនអោយចាញ់រងារហ្មង។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ ខ្ទឹមស ៥កំពឹសស្លឹកក្រូចសើច ៣សន្លឹកដុំស៊ុបខ្នរ ១ដុំឆ្អឹងជំនីជ្រូក កន្លះគីឡូជើងមាន់ ៣ខាំអំបិល ១ស្លាបព្រាកាហ្វេម្សៅស៊ុប ១ស្លាបព្រាកាហ្វេស្ករស ១ស្លាបព្រាកាហ្វេទឹកត្រី ១ស្លាបព្រាកាហ្វេប៊ីចេង កន្លះស្លាបព្រាកាហ្វេ ▶️ គ្រឿងផ្សំគ្រឿងសម្រាប់ស្រោច៖ ខ្ទឹមស...

ក្រៅពីក្រឡុក ប៊ឺរយកមកធ្វើការ៉េមញ៉ាំ រសជាតិឆ្ងាញ់គ្មានពីរ

ប៊ឺរ​ជាផ្លែឈើដែលល្អចំពោះសុខភាព ព្រោះវាសម្បូរជាតិកាកសរសៃច្រើន​ និង​សារធាតុចិញ្ចឹមសំខាន់ៗ។​ ក្រៅពីចិតដាក់ទឹកដោះគោធ្វើបង្អែម ក្រឡុក និងលាយធ្វើសាឡាដញ៉ាំ យើងអាចយកវាមកធ្វើជាការ៉េមញ៉ាំក៏បានដែរ។​ ចង់ធ្វើការ៉េមប៊ឺរឆ្ងាញ់ រសជាតិគ្មានពីរ​ ត្រូវមើលវិធីធ្វើខាងក្រោមនេះសិន៖ គ្រឿងផ្សំ៖ ផ្លែប័រ ទឹកដោះគោខាប់ទឹកដោះគោស្រស់ស្ករ អំបិល វិធីធ្វើ៖ ១. ផ្លែប័រឆ្កឹះយកសាច់ដាក់ចូលម៉ាសុីនក្រឡុក ហើយដាក់ទឹកដោះគោខាប់ ទឹកដោះគោស្រស់ ស្ករ និង អំបិលចូលបន្តិច ហើយធ្វើការក្រឡុកចូលគ្នាអោយសព្វ ២. បន្ទាប់មកយកប្រអប់ដាក់ការ៉េម រឺថង់ច្រកការ៉េម រួចយកទៅដាក់ក្នុងទូរទឹកកកអោយកកជាការស្រេច។

ចង់ទៅទ្រីបជាមួយមហាមិត្តឲ្យសប្បាយខ្លាំង មិនអាចបំភ្លេចបាន ត្រូវចេះតិចនិកទាំង ៥ នេះ

មិន​មែន​ស្រួល​ទេ​អា​រឿង​បបួល​គ្នា​ទៅ​ដើរ​លេង​ឲ្យ​ជុំ​គ្នា​សប្បាយ​នេះ​ ជឿ​ថា​ម្នាក់​ៗ​សុទ្ធ​តែ​មាន​បទពិសោធន៍​ជោគជាំ​ហើយ​ជា​មួយ​មិត្តភក្ដិ​ហើយ​។​ ថ្ងៃ​បបួល​គ្នា​ដំបូង​មាន ២០ នាក់​ ពីរ​បី​ថ្ងៃ​ក្រោយ​នឹង​មាន​ច្បាស់​ជា​បាត់​ម្តង​ម្នាក់​ៗ​។​ ចង់​ចង​ជើង​មិត្តភក្ដិ​ឲ្យ​ជាប់​ដល់​ថ្ងៃ​ទៅ​ទ្រីប​ ត្រូវ​ដឹង​តិចនិក​ទាំង​នេះ​៖​ ១. ប្រមូល​លុយ​មុន​ វា​ជា​បញ្ហា​ធម្មតា​ដែល​យើង​គ្រប់​គ្នា​តែង​តែ​មើល​រំលង​។​ សម្លាញ់​ៗ​យើង​តែង​តែ​បោក​គ្រាប់​បែក​ព្រោះ​តែ​ ដល់​ថ្ងៃ​ហើយ​ថា​អត់​លុយ​។​ បើ​យើង​ចង់​ប្រមូល​លុយ​មុន​ទាំង​អស់​ យើង​អាច​ប្រើ​វិធី​យក​តិច​ៗ​ប្រចាំ​ថ្ងៃ​ ឬ​ មួយ​អាទិត្យ​ប្រមូល​ម្តង​ សម្រាប់​ការ​ចាយ​វាយ​ថ្លៃ​សំបុត្រ​ឡាន​ ឬ​យន្ត​ហោះ​ និង​អាហារ​ញ៉ាំ​រួម​គ្នា​។​ ពេល​ប្រមូល​លុយ​បាន​ខ្លះ​គួរ​ទៅ​ទិញ​របស់​ខ្លះ​គួរ​ទិញ​ឲ្យ​ហើយ​។​ ២. កក់​សំបុត្រ​ទុក​មុន យក​ល្អ​គួរ​តែ​រៀបចំ​កក់​សំបុត្រ​ទុក​មុន​ បើ​សិន​ជា​សំបុត្រ​យន្តហោះ​វិញ​គួរ​តែ​កក់​ទុក​មុន​ជា​ខែ​ ព្រោះ​វា​ថោក​ជាង​យើង​កក់​ជិះ​ភ្លាម​ច្រើន​។​ ធ្វើ​បែប​នេះ​ជឿ​ថា​មិត្តភក្ដិ​យើង​នឹង​មាន​អារម្មណ៍​ចង់​ទៅ​ ទោះ​យ៉ាង​ណា​ក៏​ពួក​គេ​អាច​ស្តាយ​លុយ​ទិញ​សំបុត្រ​ដែរ​។​ ៣....

ស្រក់ញើស អណ្តាតឡើងកំដៅទៀតហើយជាមួយបុកល្ហុង និងម្ហូបពិសេសៗ ពីហាង ផ្ទះបាងកក??

រាល់ថ្ងៃនេះឃើញថាគ្រប់គ្នា​ចូល​ចិត្ត​​ជុំគ្នា​ញ៉ាំ​អាហារ​សម្រន់​ដូចជា​បុកល្ហុង មី​បុក  ផាត់ថៃ ឬ​ បាយឆា និងជាច្រើនមុខទៀត។ ហើយបើថាអ្នកដែលកំពុងអានចូលចិត្តញ៉ាំអាហារបែបហ្នឹងដែរ​ ដូចចំណងជើងខាងលើចឹងរបស់អស់ទាំងហ្នឹងគឺមាននៅហាង ផ្ទះបាងកក យើងហ្នឹង។ ឃើញហ្អេ៎ Admin មិនដែលចិត្តអាក្រក់ទេ អោយតែមានកន្លែងឆ្ងាញ់ កន្លែងល្អ គឺមិនដែលចេះលាក់ម៉េចទេ គឺនាំអោយអ្នកទាំងអស់គ្នាស្គាល់ និងបានទៅញ៉ាំហ្មង។ ​ផ្ទះ​បាងកក ក៏មាន​លក់​អាហារ​ជា​ច្រើន​ប្រភេទ​ទៀតដូចជាបង្គាទឹកត្រីខៀវ បិកល្ហុងព្រៃ បុកល្ហងកំពឹសលោត ផាត់ថៃ ឬ​ ផាត់ម្រះព្រៅ...

គ្រឿងសមុទ្រឆាទឹកដូង ជូរអែម បានសាកហើយឬនៅ? និយាយពីថាឆ្ងាញ់ម៉ាទំហឹង??

ដាក់ចូលមាត់ភ្លាមមានអារម្មណ៍ប្លែកមាត់តែម្តង គ្រឿងសមុទ្រស្រស់ៗ ឆាទឹកដូង ជូរអែម ជាមុខម្ហូបថ្មី រសជាតិថ្មី បង្កើត និងច្នៃប្រឌិតរបស់ហាង មីទាញតុងយុាំ ដើម្បីផ្គាប់ចិត្តអតិថិជនរបស់ខ្លួន មានជម្រើសច្រើនមុខ ច្រើនរសជាតិ ពិសាមិនចេះជិនណាយ។ ជារឿយៗ ហាង មីទាញតុងយុាំ តែងតែបង្កើតមុខម្ហូបថ្មីៗ ប្លែកៗជាញឹកញាប់ ដើម្បីតម្រូវចិត្តអតិថិជនដែលតែងតែគាំទ្រ រសជាតិគ្រប់មុខម្ហូបប្រចាំហាងកន្លងមក ថ្មីៗនេះផងដែរ សម្រាប់ហាងទើបតែបន្ថែមមុខម្ហូបថ្មី មួយទៀត ដែលសុទ្ធតែជាម្ហូបប្រភេទគ្រឿងសមុទ្រ ឆាចម្អិនជាមួយទឹកដូង...

Most Read