ឃើញថាអាកាសធាតុចុះត្រជាក់រកគភ្លៀងហើយ ប៉ុន្មានថ្ងៃនេះ បែបនេះគួរតែសារេរកមុខម្ហូបណា ដែលអាចថាញ៉ាំហើយក្ដៅពោះក្ដៅសាច់សម្រក់ញើសអោយស្រួលខ្លួនតិចហើយ។ ម៉ោះៗ មិនបាច់អង្គុយសំកុករកនឹកម្ហូបទេ ធ្វើស៊ុបម្ទេសខៀវ ញ៉ាំហ្មងទៅព្រោះថាមួយមុខនេះហិរក៏ហិរ ឆ្ងាញ់ៗក៏ឆ្ងាញ់ ធានាថាម៉ាក្ដៅសាច់មិនអោយចាញ់រងារហ្មង។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
- ខ្ទឹមស ៥កំពឹស
- ស្លឹកក្រូចសើច ៣សន្លឹក
- ដុំស៊ុបខ្នរ ១ដុំ
- ឆ្អឹងជំនីជ្រូក កន្លះគីឡូ
- ជើងមាន់ ៣ខាំ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ

▶️ គ្រឿងផ្សំគ្រឿងសម្រាប់ស្រោច៖
- ខ្ទឹមស ៩កំពឹស
- ម្ទេសស្រស់ ២០០ក្រាម(តាមចំណូលចិត្ត)
- ក្រូចឆ្មារ ៥ផ្លែ
- ជីរណា ៣០០ក្រាម
- ជីវ៉ាន់ស៊ុយ ១៥០ក្រាម



វីដេអូបង្រៀនធ្វើ៖