ប៊ឺរជាផ្លែឈើដែលល្អចំពោះសុខភាព ព្រោះវាសម្បូរជាតិកាកសរសៃច្រើន និងសារធាតុចិញ្ចឹមសំខាន់ៗ។ ក្រៅពីចិតដាក់ទឹកដោះគោធ្វើបង្អែម ក្រឡុក និងលាយធ្វើសាឡាដញ៉ាំ យើងអាចយកវាមកធ្វើជាការ៉េមញ៉ាំក៏បានដែរ។ ចង់ធ្វើការ៉េមប៊ឺរឆ្ងាញ់ រសជាតិគ្មានពីរ ត្រូវមើលវិធីធ្វើខាងក្រោមនេះសិន៖

គ្រឿងផ្សំ៖
- ផ្លែប័រ
- ទឹកដោះគោខាប់
- ទឹកដោះគោស្រស់
- ស្ករ
- អំបិល

វិធីធ្វើ៖
១. ផ្លែប័រឆ្កឹះយកសាច់ដាក់ចូលម៉ាសុីនក្រឡុក ហើយដាក់ទឹកដោះគោខាប់ ទឹកដោះគោស្រស់ ស្ករ និង អំបិលចូលបន្តិច ហើយធ្វើការក្រឡុកចូលគ្នាអោយសព្វ
២. បន្ទាប់មកយកប្រអប់ដាក់ការ៉េម រឺថង់ច្រកការ៉េម រួចយកទៅដាក់ក្នុងទូរទឹកកកអោយកកជាការស្រេច។

