ធ្លាប់បានសាកនៅ? កាំប្រម៉ាសមុទ្រគេកំពុងនិយមញ៉ាំ មានលក់ច្រើនហាង ខ្លះលក់តាមអនឡាញក៏មានដែរ។ ចំពោះរសជាតិវិញអ្នកខ្លះអាចចូលចិត្ត អ្នកខ្លះក៏អត់ តម្លៃវិញក៏រាងខ្ពស់បន្តិចដែរ ព្រោះវាមិនសម្បូរគ្រប់កន្លែងទេ វាជាប្រភេទអាហារដែលមានតាមរដូវកាល។ ទោះជាបែបហ្នឹងមាន កាំប្រម៉ាសមុទ្រមានអត្ថប្រយោជន៍ពិសេស ៥ យ៉ាងចំពោះសុខភាព ដែលយើងគួរញ៉ាំ៖

១. សម្បូរជាតិប្រូតេអ៊ីនខ្ពស់
២. ជាប្រភពជាតិកាកសរសៃល្អ
៣. ជាប្រភពនៃ វីតាមីន A វីតាមីន E កាល់ស្យូម និងអ៊ីយ៉ូដ
៤. ជួយឲ្យចរន្តឈាមដំណើរការបានល្អ
៥. ជាអាហារល្អសម្រាប់អ្នកមិនចង់ឡើងគីឡូ វាមានជាតិខ្លាញ់ទាប និង កាបូអ៊ីដ្រាត និងមានកាឡូរីតែ ១២៥ ក្រាមប៉ុណ្ណោះក្នុង ២ ទៅ ៣ ដុំ។
គួរតែសាកញ៉ាំយ៉ាងហោចណាស់ឲ្យបានម្តង ទោះវារាងថ្លៃមែន តែអត្ថប្រយោជន៍ចំពោះសុខភាពក៏មានច្រើនដែរ។

