បើ admin ធ្លាប់ញ៉ាំតាំងពីកាលរៀនវិទ្យាល័យ មួយថ្ងៃយ៉ាងហោចក៏បានមួយកំប៉ុងដែរ។ ជឿថាគ្នាយើងខ្លះច្បាស់ជាស្គាល់ ហើយធ្លាប់ញ៉ាំភេសជ្ជៈមួយមុខនេះ ចុះមានចង់រំលឹករឿងចាស់អត់! សាកធ្វើញ៉ាំហ្អី មិនត្រូវការគ្រឿងច្រើនទេ ចំណាយពេលក៏មិនយូរដែរ។

គ្រឿងផ្សំ៖
- អំពិល ២០០ ក្រាម
- ទឹក ៦០០ មីលីក្រាម
- ស្ករ ស ៤០០ ក្រាម
- អំបិល ១ ស្លាបព្រាកាហ្វេ
- ល្ង ១ ស្លាបព្រាបាយ
- សណ្តែកដីលីង
វិធីធ្វើ៖
១. រម្ងាស់ អំពិល ទឹក និង ស្ករចូលគ្នា រហូតដល់ខាប់ទៅជាសាច់មួយ រួចដាក់អំបិលចូល ពេលជិតឆ្អិន រោយល្ង ជាការស្រេច

២. ដួសដាក់កែវ ដាក់ទឹកកកកូ រឺថែមទឹកសូដាបន្តិចកាន់តែឆ្ងាញ់។
