Monthly Archives: May, 2020

មួយក្ឌាំងនេះផ្អើលទៀតហើយ កាំប្រម៉ាសមុទ្រ អាំងទឹកត្រីកោះកុង រសជាតិឆ្ងាញ់សាហាវ ពីហាង BEST FOOD

ប៉ុន្មានថ្ងៃនេះ ល្បីខ្លាំងណាស់ កាំប្រម៉ាសមុទ្រ គ្រឿងសមុទ្រទើបមកដល់ថ្មី ល្បីថាមានរសជាតិឆ្ងាញ់សាហាវ ពេលនេះកំពុងតែត្រូវបានមានឈ្មោះជាមីនុយម្ហូបថ្មី ក្នុងហាង BEST FOOD ហើយ កាំប្រម៉ាសមុទ្រនេះ ជាមុខម្ហូបនេះល្បីថាឆ្ងាញ់ ហើយវារឹតតែឆ្ងាញ់ថែមទៀតនោះ គឺបើបន្ថែមជាមួយរសជាតិ ទឹកជ្រលក់ពិសេសប្រចាំហាង BEST FOOD គឺទឹកត្រីកោះកុង ទឹកត្រីអំពិលទុំ ដុតជាមួយអំបិលម្ទេស គ្រាន់តែឃើញ ធ្វើឱ្យស្រក់ទឹកមាត់ដោយមិនដឹងខ្លួន។ សម្រាប់មុខម្ហូបគ្រឿងសមុទ្រដែលកំពុងតែល្បីខ្លាំងនេះ វាអាចនិយាយបានថាមិនស្រួលរកទិញទេ ហើយបើមានវិញប្រសិនបើយើងមិនចេះចម្អិន...

បង្អែមបាយដំណើបខ្នុរ ឆ្ងាញ់ហើយងាយក្នុងការធ្វើទៀត??

បាយដំណើបខ្នុរ គ្រាន់តែលឺឈ្មោះនឹកដល់រសជាតិស្ទើរស្រក់ទឹកមាត់បាត់ទៅហើយ ព្រោះថាដឹងតែឆ្ងាញ់មិនណយទេ បាយដំណើបក៏ឈ្ងុយ ខ្នុរក៏ផ្អែមឆ្ងាញ់ទៀតពេលដាក់ជាមួយគ្នាបង្កើនរសជាតិតិចអី។ តោះកុំរវល់អង្គុយស្រមៃតែរសជាតិ យើងមករៀនធ្វើហ្មងទៅព្រោះថាAdmin មានចុងភៅពិសេសដែលមានបង្ហាញពីគ្រឿងផ្សំ និងវិធីក្នុងការធ្វើនៅខាងក្រោមនេះ។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ សណ្ដែកបាយបករួច ១ខាំអង្ករដំណើប ១គីឡូក្រាមខ្ទិះដូងដើម កន្លះលីត្រខ្ទិះដូងចុង ៥ស្លាបព្រាបាយស្ករត្នោត ២ខាំអំបិល កន្លះស្លាបព្រាកាហ្វេ ▶️ វីដេអូបង្រៀនធ្វើ៖ https://www.facebook.com/KohSantepheapFacetaste/videos/272177477253349/

ថាអត់ទំនងទៅ! អ្នកធ្លាប់ទៅថៃច្បាស់ណាស់ជានឹក street food ទាំងនេះ

មិន​ថា​នៅ​ខ្មែរ​យើង​ ឬ​ថៃ​ទេ​ ជា​ពិសេស​ប្រទេស​នៅ​ក្នុង​អាស៊ី​ភាគ​ច្រើន​សម្បូរ​ street food ណាស់​។​ បើ​បាន​ទៅ​ដល់​ប្រទេស​មួយៗ​ហើយ​ តែ​មិន​បាន​សាក​ street food របស់​គេ​ទេ​ គឺ​គ្មាន​ន័យ​ទេ​។​ ដូច​ជា​អាហារ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំង​នេះ​ជា​ដើម​ អ្នក​ធ្លាប់​ទៅ​ច្បាស់​ជា​ធ្លាប់​បាន​ញ៉ាំ​យ៉ាង​ហោច​ណាស់​ក៏​មួយ​មុខ​ដែរ​ ព្រោះ​វា​មាន​តម្លៃ​សមរម្យ​ រសជាតិ​វិញ​អ្នក​ធ្លាប់​សាក​ដឹង​ហើយ​ ញ៉ាំ​មិន​ចេះ​ធុញ​ទេ​។ទាំង​នេះ​ជា​អាហារ​ street food ដែល​ពេញ​និយម​នៅ​ថៃ​៖ ការ៉េម​ដូង បុក​ល្ហុង ទឹក​ផ្លែ​ឈើ​ស្រស់ ភាវ​សាច់​ជ្រូក​អាំង​ សាច់​ក្រក​​ថៃ នំ​រ៉ូទី ប្រហិត​ត្រី ពង​ក្រួច​ចៀន នំ​គ្រក់ បាយ​ដំណើប​ស្វាយ ចេកអាំង ការ៉េម​ដាក់​នំប៉័ង តែ​ដោះ​គោ​ទឹកកក ឪឡឹក​ទឹក​កក​ ទឹក​កក​ឈូស កាឡា អាហារ​នៅ 7-11 ពងមឹកបំពង គុយ​ទាវ​ទូក ម្ជូរ ទុរេន

ចង់ធ្វើប្រហិតត្រីឆ្លាតឲ្យឆ្ងាញ់ គេធ្វើម៉េចខ្លះ? បើចង់ដឹង ម៉េចមិនចូលអានសិន

ឮថាប្រហិតត្រីឆ្លាត អ្នកខ្លះច្បាស់ជាចូលចិត្តញ៉ាំហើយ។ តែចង់ញ៉ាំប្រហិតត្រីឆ្ងាញ់ គឺពិបាករកទិញឲ្យចំកន្លែងណាស់ ទិញមកចៀនខ្លួនឯង ប៉ះតែប្រហិតផុយៗអត់ស្វិតសោះ សំខាន់ឡើងថ្លៃ។​ ចង់ញ៉ាំប្រហិតឆ្ងាញ់ ស្វិតល្អ គួរតែសាកធ្វើខ្លួនឯងតាមវិធីនេះ មិនពិបាកទេ។ គ្រឿងផ្សំ៖ សាច់ត្រីស្លាតកោសរួច ១ គីឡូអំបិលម៉ដ្ឋ ១ ស្លាព្រាកាហ្វេទឹកត្រជាក់ ៤ ស្លាព្រាបាយ ឬ ទឹកកកអនាម័យ ៣-៤ ដុំ គ្រឿងម្ទេសបុក ៣-៤...

សប្បាយមាត់ញ៉ាំSteak ឆ្ងាញ់ហ្មងតែប៉ុណ្ណេះ Two Cows បញ្ចុះតម្លៃ១០% ពីថ្ងៃនេះដល់រហូតដល់ចុងខែឧសភា

ឱកាសមាសឱកាសប្រាក់មកដល់ហើយអ្នកដែលចូលចិត្តញ៉ាំSteak គ្នាយើងព្រោះថាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ហាង Two Cows មានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ១០% គ្រប់មុខម្ហូបទាំងអស់ តែប៉ុណ្ណេះត្រៀមតែមាត់ញ៉ាំទៅSteak ឆ្ងាញ់ហើយបញ្ចុះតម្លៃឡើងយូរថ្ងៃចឹងអី។ តែប៉ុណ្ណេះ ស្រួលហ្មងអ្នកម្លុកទូលទំពូងមិនចាំបាច់ទៅណាឆ្ងាយទេ Steak ឆ្ងាញ់នៅកៀកខ្លួនមានការប្រម៉ូសិនពិសេសចឹងថ្ងៃទៅញ៉ាំ ល្ងាចទៅញ៉ាំហ្មងចំណេញមិនតិចទេ។ ជាពិសេសបានដល់ហាងកុំភ្លេចញ៉ាំប៉ុន្មានមុខនេះ ព្រោះថាជាម្ហូបល្បីប្រចាំហាងដែលមានដូចជា៖ Steak​បន្ទះដែក មានប្រភេទសាច់គោ(USA) និងសាច់មាន់ បន្ថែមពីនេះក៏មានមីហិរចានដែករសជាតិតុងយ៉ាំង និងមីហិរចានដែករសជាតិដើម កាហ្វេ ភេសជ្ជៈផ្សេងៗ និងស្រាក្រហមផងដែរ។...

ប្រហិតស្ងោរទួលសង្កែ ក្បែរផ្សារតូចលក់ដាច់សាហាវ ភ្ញៀវចូលជាហូរហែមិនដែលស្ងាត់ម៉េច

និយាយរឿងប្រហិតស្ងោរច្បាស់ជាប្លែកហើយមែនអត់ ជាពិសេសសម្រាប់Admin ហ្មងធ្លាប់តែញ៉ាំប្រហិតបំពងធម្មតា ដល់ពេលបានញ៉ាំប្រហិតស្ងោរនៅហាង​ ខេមរាជប្រហិតស្ងោរម្ដងមកនិយាយពីថារសជាតិឆ្ងាញ់ជាប់ចិត្តហ្មងហើយ។ សម្រាប់អ្នកភ្នំពេញ ជាពិសេសអ្នកម្ដុំទួលសង្កែប្រាកដជាធ្លាប់បានទៅញ៉ាំជាញឹកញយហើយ ព្រោះថាជាអាហារញ៉ាំបែបសម្រន់ហើយ តម្លៃសមរម្យ ឯរសជាតិក៏ពិសេសបែបនេះទៀតនោះរឿងអីថាមិនទៅញឹកនោះ។ សម្រាប់អ្នកដែលមិនទាន់បានទៅញ៉ាំឆាប់ទៅសាកម្ដងទៅណា ព្រោះថាអោយបានប្លែកមាត់ ហើយក្រៅពីប្រហិតស្ងោរ ក៏មានពោះគោស្ងោរ និងសាច់គោអាំង ប្រហិតអាំងផងដែរ ពេលបានជ្រលក់ជាមួយទឹកជ្រលក់ពិសេសប្រចាំហាង គឺថាឆ្ងាញ់នោះឆ្ងាញ់ ហើយបើបានផឹកភេសជ្ជៈអាយ៍កូឡាទៀត កាន់តែបន្ថែមរសជាតិមួយកម្រិតទៀត។ ល្ងាចនេះបើមិដឹងទៅណា សាកទៅញ៉ាំម្ដងទៅអោយបានប្លែកមាត់ហើយដឹងថាឆ្ងាញ់កម្រិតណា ហើយកុំភ្លេចណាកុម្ម៉ងភេសជ្ជៈអាយ៍កូឡា ញ៉ាំជាមួយកាន់តែពិសេសជក់មាត់ជីបៗហ្មង៕ ហាង ខេមរាជប្រហិតស្ងោរលេខទូរសព្ទ៖ 015...

សារព័ត៌មានអន្តរជាតិល្បីលំដាប់ពិភពលោក CNN បានចុះផ្សាយសរសើរម្ហូបខ្មែរ ៣០ មុខ ថាឆ្ងាញ់ខ្លាំង ទេសចរគួរតែញ៉ាំ

ខ្មែរ​យើង​ជា​ប្រទេស​សម្បូរ​ដោយ​​​អរិយធម៌​ និង​វប្បធម៌​ដែល​នរណា​ៗ​ក៏​ស្ងប់​ស្ញែង​ ជា​ពិសេស​ជន​បរទេស​ដែល​មក​លេង​ហើយ​តែង​តែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទឹក​ដី​អច្ឆរិយ​មួយ​នេះ​។​ ក្រៅ​ពី​ប្រាសាទ​អង្គរ​វត្ត​ ដឹង​អត់​ថា​គេ​ចង់​ចាំ​ប្រទេស​យើង​ដោយ​សារ​អី​?​ ច្បាស់​ជា​ម្ហូប​ដ៏​ឆ្ងាញ់​ពិសារ​ជា​ច្រើន​មុខ​ហើយ​។​ កាល​ពី​ថ្ងៃ​ ២៣ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ សារព័ត៌មាន​អន្តរជាតិ​ល្បី​លំដាប់​ថ្នាក់​ពិភពលោក​ CNN បាន​ចុះ​ផ្សាយ​សរសើរ​ម្ហូប​ខ្មែរ​ ៣០ ថា​ឆ្ងាញ់​ខ្លាំង​ អ្នក​ទៅ​លេង​គួរ​តែ​សាក​។​ ១. សម្ល​កកូរ ២. នំ​បញ្ចុក​សម្ល​ខ្មែរ ៣. អាម៉ុក ៤. បាយ​សាច់​ជ្រូក ៥. ការី​សាច់​មាន់ ៦. បុក​ត្រប់​ពុត​លំញង ៧. ខ​គោ ៨....

បង្អែមចាប់ឆាយ គ្រាន់តែឃើញពណ៌ខ្យូតៗគ្រឿងផ្សំនៃបង្អែមឃ្លានហ្មង??

រៀនធ្វើម្ហូបរាល់ថ្ងៃហើយ ថ្ងៃនេះសាកមករៀនធ្វើបង្អែមម្ដងមើល៎គ្រាន់ទុកញ៉ាំក្រោយពេលបាយ។ ថ្ងៃនេះAdmin និងមកបង្រៀនពីការធ្វើបង្អែមចាប់ឆាយ ដែលមានគ្រឿងផ្សំពីល្ពៅ ដំឡូង ត្រាវ ការ៉ុត និងពោតធ្វើអោយមើលទៅមានពណ៌ខ្យូតៗគួរអោយចង់ញ៉ាំ នៅខាងក្រោមនេះគឺជាគ្រឿងផ្សំ និងរបៀបធ្វើ។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ ទឹក ៥០០មីលីលីត្រខ្ទិះដូងដើម ៦០០មីលីលីត្រការ៉ុត ១០០ក្រាមល្ពៅ ២០០ក្រាមដំឡូង ២០០ក្រាមត្រាវ ២០០ក្រាមពោតក្រហម ២០០ក្រាមផ្សិតត្រចៀកកណ្ដុរ ២០ក្រាមសាច់ដូងស្ទើរចាស់ ១០០ក្រាមស្ករស ២០០ក្រាមអំបិល កន្លះស្លាបព្រាកាហ្វេ ▶️...

អាហារធម្មតាៗ ៦ មុខញ៉ាំទៅជួយឲ្យស្បែកភ្លឺស្អាតចេញពីខាងក្នុង មិនចាំបាច់ប្រើផលិតផលជំនួយ

ចង់​បាន​ស្បែក​ស្អាត​ ក្រៅ​ពី​ប្រើ​គ្រឿង​សម្អាង​ ការ​ញ៉ាំ​អាហារ​ល្អ​ៗ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត​។​ អាហារ​គឺ​ចាំ​បាច់​ណាស់​សម្រាប់​រាង​កាយ​ និង​ស្បែក​របស់​យើង​។​ អាហារ​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ ឬ​មិន​ល្អ​ចំពោះ​រាង​កាយ​យើង​។​ តែ​អាហារ​ ៦ មុខ​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​យើង​ស្អាត​ ភ្លឺ​ចេញ​ពី​ខាង​ក្នុង​តែ​ម្តង​បើ​ឧស្សាហ៍​ញ៉ាំ​វា​ញឹក​ញាប់​៖​ ១. សូកូឡា​ខ្មៅ ញ៉ាំ​សូកូឡា​ដែល​មាន​ជាតិ​កាកាវ​ដល់​ទៅ​ ៧០%​ សម្បូរ​សារជាតិ​ដូច​ជា​ ប៉ូតាស្យូម​ ស័ង្កសី​ ម៉ាញ៉េស្យូម​ ថែម​ទាំង​មាន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​ការ​ពារ​ស្បែក​យើង​ពី​កាំរស្មី​ UV និង​ការ​បំពុល​ផ្សេង​ៗ​។​ គេ​បាន​រក​ឃើញ​ទៀត​ថា​បន្ទាប់​ពី​ញ៉ាំ​ កាកាវ​ អស់​រយៈ​ពេល​...

ចង់ឈរលើពពកក្រោមមេឃ នៅភ្នំខ្នងផ្សារ ហើយមិនវេទនាខ្លួនអានអត្តបទនេះមុនចេញដំណើរ

ផ្តើមបន្ទាត់ដំបូង Admin សុំមួយរឿងមុនគេតែម្តងគឺ សូមជួយថែរក្សាបរិស្ថាននៅតំបន់នោះឲ្យបាន គ្រប់ៗគ្នា ព្រោះថាបើយើងម្នាក់មិនចោល ២នាក់មិនចោល ច្រើនគ្នានៅតែមិនចោល នោះគ្មានឡើយសំរាមទេសភាពភ្នំនៅទីនោះនៅតែស្អាតគ្មានពីរតកូនតចៅជារៀងរហូត ដូច្នេះសន្យាជាមួយ Admin ថាធ្វើរឿងនេះបានបើអ្នកពិតជាស្រលាញ់ធម្មជាតិពិតមែន។ រឿង ៥ចំនុចខាងក្រោមនេះអ្នកគួរដឹងមុនសម្រេចចិត្តឡើងភ្នំខ្នងផ្សារ៖ ការធ្វើដំណើរ៖ ភ្នំខ្នងផ្សារមានកំពស់ ១១៧៧ម៉ែត្រពីនីវូទឹកសមុទ្រ ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកោះកុង ដែលអ្នកត្រូវធ្វើដំណើរប្រមាណ៤ម៉ោង ពីភ្នំពេញទៅក្រុងច្បារមនតាមផ្លូវជាតិលេខ៤ រួចបត់ចូលតាមផ្លូវលេខ ៤៤ រហូតដល់ស្រុកឱរ៉ាល់...

បង្អែមដង្កូវ! ឈ្មោះក៏ប្លែក រូបរាងក៏ស្អាត ចង់ដឹងរសជាតិ ទាល់សាកធ្វើញ៉ាំសិន

គ្រាន់តែឃើញរូបរាង និងពណ៌ក៏ចាប់ចិត្តបាត់ទៅហើយ។ ប្លែកទាំងឈ្មោះ​ និង​រូបរាង បង្អែមដង្កូវ មិនមែនយកដង្កូវមកធ្វើទេ គឺប្រើម្សៅធ្វើជារូបដង្កូវ យកផ្កាអមតៈធ្វើពណ៌។ បើចង់ដឹងថារសជាតិល្អដូចរូបរាងអត់ សាកធ្វើញ៉ាំទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ម្សៅខ្សាយ ៣២ ស្លាបព្រាបាយម្សៅដំណើប ១០ ស្លាបព្រាបាយល្ងរ ៤ ស្លាបព្រាបាយស្ករស ២០ ស្លាបព្រាបាយអំបិល ១ ស្លាបព្រាកាហ្វេផ្កាអមតៈ ៣០ ផ្កាខ្ទិះដូង ដាក់តាមចំណូលចិត្តស្លឹកតយ ៣...

តោះសារេខោធូរៗរលុងៗទុកស្លៀកទៅញ៉ាំប៊ូហ្វេ ស៊ុប សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗ នៅ Saki Suki & BBQ

ញ៉ាំអីក្រៅផ្ទះម្តងម្កាលមានអីមិនល្អ ខ្ជិលចម្អិនអាហារនៅផ្ទះមក Saki Suki & BBQ ចាត់ទុកជាផ្ទះទីពីររបស់អ្នកបានណា ញ៉ាំប៊ូហ្វេ ស៊ុប សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗថ្មីៗ សាច់គោអាមេរិក ដាក់ឱ្យញ៉ាំដោយសេរី តម្លៃ 13.5$ក្នុងម្នាក់ ហើយមានប្រូម៉ូសិនពិសេសសម្រាប់រៀងរាល់ថ្ងៃអង្គារចំពោះការមកញ៉ាំ ៥នាក់ និងមានការហ្វ្រីជូនម្នាក់។ សម្រាប់អ្នកដែលនិយមទទួលទានអាហារប៊ូហ្វេ តែងតែរកវិធីធ្វើយ៉ាងម៉េចទើបញ៉ាំប៊ូហ្វេចំនេញលុយ ញ៉ាំបានច្រើនហើយមិនស្តាយលុយ ដូចនេះមុននិងទៅ កុំញ៉ាំអីច្រើនពេកទុកពោះឱ្យទទេ ស្លៀកខោមានចង្កេះរលុងៗ រកកន្លែងណាមានប្រូម៉ូសិន...

Most Read