និយាយរឿងប្រហិតស្ងោរច្បាស់ជាប្លែកហើយមែនអត់ ជាពិសេសសម្រាប់Admin ហ្មងធ្លាប់តែញ៉ាំប្រហិតបំពងធម្មតា ដល់ពេលបានញ៉ាំប្រហិតស្ងោរនៅហាង ខេមរាជប្រហិតស្ងោរម្ដងមកនិយាយពីថារសជាតិឆ្ងាញ់ជាប់ចិត្តហ្មងហើយ។



សម្រាប់អ្នកភ្នំពេញ ជាពិសេសអ្នកម្ដុំទួលសង្កែប្រាកដជាធ្លាប់បានទៅញ៉ាំជាញឹកញយហើយ ព្រោះថាជាអាហារញ៉ាំបែបសម្រន់ហើយ តម្លៃសមរម្យ ឯរសជាតិក៏ពិសេសបែបនេះទៀតនោះរឿងអីថាមិនទៅញឹកនោះ។ សម្រាប់អ្នកដែលមិនទាន់បានទៅញ៉ាំឆាប់ទៅសាកម្ដងទៅណា ព្រោះថាអោយបានប្លែកមាត់ ហើយក្រៅពីប្រហិតស្ងោរ ក៏មានពោះគោស្ងោរ និងសាច់គោអាំង ប្រហិតអាំងផងដែរ ពេលបានជ្រលក់ជាមួយទឹកជ្រលក់ពិសេសប្រចាំហាង គឺថាឆ្ងាញ់នោះឆ្ងាញ់ ហើយបើបានផឹកភេសជ្ជៈអាយ៍កូឡាទៀត កាន់តែបន្ថែមរសជាតិមួយកម្រិតទៀត។



ល្ងាចនេះបើមិដឹងទៅណា សាកទៅញ៉ាំម្ដងទៅអោយបានប្លែកមាត់ហើយដឹងថាឆ្ងាញ់កម្រិតណា ហើយកុំភ្លេចណាកុម្ម៉ងភេសជ្ជៈអាយ៍កូឡា ញ៉ាំជាមួយកាន់តែពិសេសជក់មាត់ជីបៗហ្មង៕






ហាង ខេមរាជប្រហិតស្ងោរ
លេខទូរសព្ទ៖ 015 555 002 / 012 492 701
ទីតាំង៖ បណ្ដោយផ្លូវលេខ៩០០ ផ្សារតូចទួលសង្កែ
វីដេអូ៖