គ្រាន់តែឃើញរូបរាង និងពណ៌ក៏ចាប់ចិត្តបាត់ទៅហើយ។ ប្លែកទាំងឈ្មោះ និងរូបរាង បង្អែមដង្កូវ មិនមែនយកដង្កូវមកធ្វើទេ គឺប្រើម្សៅធ្វើជារូបដង្កូវ យកផ្កាអមតៈធ្វើពណ៌។ បើចង់ដឹងថារសជាតិល្អដូចរូបរាងអត់ សាកធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- ម្សៅខ្សាយ ៣២ ស្លាបព្រាបាយ
- ម្សៅដំណើប ១០ ស្លាបព្រាបាយ
- ល្ងរ ៤ ស្លាបព្រាបាយ
- ស្ករស ២០ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ផ្កាអមតៈ ៣០ ផ្កា
- ខ្ទិះដូង ដាក់តាមចំណូលចិត្ត
- ស្លឹកតយ ៣ សន្លឹក

វិធីធ្វើ៖
១. យកម្សៅខ្សាយ និង ម្សៅដំណើប លាយចូលគ្នាអោយសព្វ បន្ទាប់មករំលែកជាពីរចាន។

២. យកផ្កាអមតៈទៅស្ងារហើយកូរលើភ្លើង បន្ទាប់មកត្រងយកតែទឹក ហើយរំលែកជាពីរចាន ចានទីមួយចាក់ទឹកចូលបន្តិច។

៣. យកទឹកផ្កាអមតៈទាំងពីរចានមកលាយជាមួយម្សៅពីរចានខាងលើហើយច្របល់ជាមួយម្សៅអោយសព្វ។
៤. លុញម្សៅអោយបានចូលល្អចាប់ផ្ដើមយកពុម្ពនំដង្កូវមកធ្វើជារូបរាងដង្កូវ ហើយយកទៅស្ងោរអោយឆ្អិន។

៥. ចាក់ខ្ទិះដាក់ឆ្នាំងលើភ្លើង ដាក់ស្លឹកតយ ស្ករ និងអំបិលចូល ហើយកូរលើភ្លើងដើម្បីបានទឹកខ្ទិះ។

៦. ពេលញ៉ាំយកនំដង្កូវដែលបានស្ងោរឆ្អិនស្រូបជាមួយទឹកខ្ទិះហើយរោយល្ងរពីលើជាការស្រេច។

