អ្នកហ្វេន K-drama សុំស្គាល់មុខតិចមក! អ្នកណាគេខ្លះដូច admin គេមើលរឿងកូរ៉េ គេលង់ស្នេហ៍ oppa តួប្រុស តែឯងវិញសុំលង់ស្នេហ៍ម្ហូបកូរ៉េវិញ។ ជាពិសេសអាគីមបាប់ហ្នឹងហ្មង ដាក់ស្នូលគីមឈីទៀតមក ទៅណាលែងរួចហ្មង ញ៉ាំដល់លិឍចាន។ បើចូលចិត្តម៉្លឹងៗ ទិញគេក៏ញ៉ាំមិនឆ្អែតដែរ ទាល់ចេះធ្វើខ្លួនឯង គ្រាន់តែឃើញរូបហ្នឹង ស្រក់ទឹកមាត់ទៀតបាត់ហើយ។

គ្រឿងផ្សំ៖
- បាយស
- សាច់គោ
- ឆៃថាវត្រាំស្ករផ្អែម (អាចរកទិញបាននៅផ្សារកូរ៉េ)
- ការរ៉ុត (ចិតជាដុំជ្រុងៗ វែងៗ )
- ពងទា
- ប្រេងល្ង ប្រើសម្រាប់លាបជាមួយបាយ និងលីងជាមួយការ៉ុត
- សារ៉ាយ (នៅតាមផ្សារទំនើបមាន)
- ប្រដាប់រុំ (នៅតាមផ្សារទំនើបមាន)
- គីមឈី
យើងអាចបន្ថែមស្នូលតាមចំណូលចិត្តបាន ដូចជាប្រហិតក្តាម ត្រសក់ ឬដាក់សាច់ផ្សេងក៏បានដែរ។
វិធីធ្វើ៖
១. យកសាច់គោដាក់ចៀនម៉ាល្មម (កុំឆ្អិនពេក) ហើយរោយម្ទេចពីលើតិចៗ
២. គោះពងទាដាក់ចាន រួចវៃចូលគ្នា ហើយដាក់ចានឲ្យឆ្អិន រួចកាត់ជាដុំជ្រុងៗ ស្រដៀងនឹងការ៉ុតដែរ
៣. យកការ៉ុតទៅលីងជាមួយប្រេងល្ង ពីរទៅបីត្រលប់ ឲ្យល្មម

៣. លាប្រដាប់រុំ រួចដាក់សារាយពីលើ បន្ទាប់មកយកបាយស រាយឲ្យពេញសារាយ តែកុំដាក់ច្រើនពេក កុំភ្លេចលាបប្រេងល្ងពីលើតិចៗផង។ បន្ទាប់មករៀបស្នូលដែលមានដូចជា ពងទា គីមឈី ឆៃថាវ សាច់គោ រួចសឹមចាប់ផ្តើមរុំវា។ ពេលរុំហើយកាត់ជាកង់ៗ ដាក់ចានញ៉ាំជាការស្រេច។
