នៅផ្ទះសល់បាយកក ចេញក្រៅជិះកាត់កន្លែងលក់គ្រឿងសមុទ្រកុំភ្លេចសារេទិញបង្គាយកមកធ្វើបាយឆាគ្រឿងសមុទ្រហ្មងមក កុំអោយខាត។ និយាយរឿងបាយឆាគ្រឿងសមុទ្រ ភាគច្រើននៅពេលឃ្លានចង់ញ៉ាំច្បាស់ជាទិញគេញ៉ាំហើយមែនអត់ តែបើយើងប្ដូរទម្លាប់ពីទិញគេមកធ្វើញ៊ាំដោយខ្លួនឯងវិញម៉េចដែរ បានបញ្ចេញស្នាដៃហើយ ទុកចិត្តរឿងបញ្ហាអនាម័យថែមទៀត។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
- បាយ ១ចានគោម
- បង្គា ២ខាំ
- ខ្ទឹមបំពង
- ពងមាន់ ២គ្រាប់
- ស្លឹកខ្ទឹម ៤សន្លឹក
- ស្ករស ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
- ម្រេច ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាបាយ
- ប្រេងឆា ១ពែង



▶️ វីដេអូបង្រៀនចម្អិន៖