បាញ់ត្រាងអាំង មួយកន្លែងនេះសិស្សនៅសាលារចនាប្រាកដជាមានអ្នកស្គាល់ច្បាស់ហ្មង ព្រោះថាល្បីខ្លាំងមានរសជាតិឆ្ងាញ់ ហើយលក់នៅទល់មុខសាលារចនាហ្នឹងតែម្ដង។ លឺថាសិស្សៗដែលនៅទីនេះ គឺជាម៉ូយប្រចាំមិនតិចអ្នកទេ ញ៉ាំតាំងពីចូលឆ្នាំទី១ ដល់ឆ្នាំបញ្ចប់ក៏មាន។


និយាយពីថាអាំងម្ដងៗ ក្លិនឈ្ងុយជះសាហាវហ្មងអ្នកដែលធ្លាប់ទៅញ៉ាំច្បាស់ជាដឹងហើយ ដោយគ្រឿងផ្សំមានច្រើនមុខបញ្ចូលគ្នាត្រូវជាតិគ្នាខ្លាំងញ៉ាំជក់មាត់។ សម្រាប់បាញ់ត្រាងអាំង នៅទីនេះផងដែរគឺមានបីប្រភេទសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស ដែលមានតម្លៃ 3500៛ 4000៛ និង5000៛ ចំពោះតម្លៃគឺពិសេសទៅតាមប្រភេទសាច់ ដែលអ្នកធ្វើការកម្ម៉ង់។


អ្នកដែលចង់ញ៉ាំចង់ភ្លក្ស តែមិនទាន់ស្គាល់ទីតាំងមកនេះចាំ Adminប្រាប់គឺស្ថិតនៅលើផ្លូវ 178 ទល់មុខសាលារចនា។ បែបនេះបានស្គាល់កន្លែងហើយ កុំភ្លេចទៅសាកទាំងអស់គ្នាណា រសជាតិច្បាស់ជាពិសេសហើយ បើគេឈរចាំទិញរាល់ថ្ងៃចឹងអី៕



នំបាញ់ត្រាងអាំងរង់ចាំ សាលារចនា
លេខទូរសព្ទ៖ 071 34 26 659 / 017 30 79 97 / 096 89 46 649
ទីតាំង៖ ស្ថិតនៅលើផ្លូវ 178 ទល់មុខសាលារចនា
វីដេអូ៖