អ្នកម្ដុំ IFL ថ្ងៃហ្នឹងគិតនាំគ្នាទៅញាំុអីនៅឯណាដែរ? គិតនាំគ្នាទៅញាំុនៅ Block IFL ហ្មងទៅ នៅជិតសាលាស្រាប់ ស្របពេលកំពុងឃ្លានផង មិនបាច់ទៅណាឆ្ងាយ បាយឆាគ្រប់មុខ តម្លៃធូរថ្លៃអស់តិចឆ្អែតល្មម មិនត្រឹមតែប៉ុណ្ណឹងទេនៅមានអាហារជាច្រើនមុខទៀតនៅក្នុងកន្លែងតែមួយ ចង់ញាំុអីក៏បាន មិនបាច់ខ្វល់ច្រើន។ ចេញពីរៀនអស់កម្លាំងចឹងគួរញាំុអីអោយឆ្អែត ដូច្នេះមកសាកបាយឆាពីតូប ភូមិម្ទេសម្ដងមើល៍ដឹងតែឆ្អែតហើយឆ្ងាញ់ទៀត។


ក្លិនឈ្ងុយចេញពីតូបមួយដែលមានផ្លាក ភូមិម្ទេសស្ថិតនៅក្នុង Block IFL កំពុងតែធ្វើអោយកូរពោះហើយ មិនបាច់គិតច្រើនទេ ចូលទៅញាំុហ្មងទៅ។ តូបភូមិម្ទេសមានលក់បាយឆាកាពិ បាយឆាម្រះព្រៅ បាយឆាឡុកឡាក់ មីឆា បុកល្ហុងនិងអាហារជាច្រើនមុខទៀតសុទ្ធតែទំនងៗ តម្លៃសមរម្យ ពេលចេញពីរៀនចឹងបានបាយមួយចានហើយ ដឹងតែឆ្អែតមានកម្លាំងរៀនហ្មង។



ត្រូវម៉ាច់ មិនបាច់ទៅណាឆ្ងាយ អ្នកម្ដុំ IFL ទៅតែ Block IFL យើងហ្នឹងគ្រប់គ្រាន់ហើយ ព្រោះលក់សុទ្ធតែរបស់ញុាំទំនងៗជាច្រើនមុខ ជាក់ស្ដែងដូចជាភូមិម្ទេសជាដើម បាយឆាឆ្ងាញ់បែបនេះ មិនគួររំលងទេ។ តោះ! ថ្ងៃហ្នឹងចេញពីរៀន ណាត់គ្នាមកញាំុបាយជុំគ្នាណា។





ហាង ភូមិម្ទេស
ទូរស័ព្ទ៖ 098 533 336/ 010 656 278
ទីតាំង៖ ផ្ទះលេខ ១២០A មហាវិថីសហព័ន្ធរុស៊ី្ស សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ក្នុង Block IFL)
វីដេអូ