ខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេនឆ្នាំនេះមានអ្វីប្លែកនិងពិសេសខ្លះ?

Legend Cinemas

0
904

លោកអ្នកមានបានដឹងឬទេថា នៅថ្ងៃទី 07 ខែ 07 ឆ្នាំ​ 2018 នេះយើងនឹងមានព្រឹត្តិការណ៍ពិសេសសម្រាប់រោងភាពយន្តលេជេន? ដែលព្រឹត្តិការណ៍ដ៏ពិសេសនោះគឺ ខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេន។ ដូចនេះដើម្បីជាការប្រារព្ធនិងជាការអបអរសាទរសម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះ រោងភាពយន្តលេជេននឹងមានជាកាដូជាច្រើន រួមមានទាំងកម្មវិធីពិសេសសម្រាប់អោយហ្វេនចូលរួម និងមានជាប្រ៉ូម៉ូសិនពិសេសៗជាច្រើនសម្រាប់ហ្វេនរបស់រោងភាពយន្តលេជេនផ្ទាល់។

ដូចនេះសូមកុំភ្លេចតាមដានទាំងអស់គ្នាតាមរយះ Facebook ផេករបស់រោងភាពយន្តលេជេនថានឹងមានប្រ៉ូម៉ូសិនអ្វីពិសេស និងប្លែកខុសពីឆ្នាំមុនៗខ្លះ!! ប្រសិនជាលោកអ្នកខកខានមិនបានតាមដានទេនោះ ប្រយ័ត្នស្តាយក្រោយណា៎!!

ជាចុងក្រោយនេះ រោងភាពយន្តលេជេន ក៏សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្រយ៉ាងខ្លាំងអំពីលោកអ្នកកន្លងមក រោងភាពយន្តលេជេននឹងខិតខំបំពេញនូវសេចក្តីត្រូវការរបស់លោកអ្នក ដោយផ្តោតទៅលើ សេវាកម្ម ប្រ៉ូម៉ូសិនពិសេសៗជាច្រើន និងផ្តល់នូវអ្វីដែលល្អ ថ្មីៗនិងប្លែកជូនទៅដល់ហ្វេនដូចជាការពង្រីកនូវសាខានានា​ និងការ​អភិវឌ្ឍន៍នូវHall ឬសាលរបស់យើងអោយកាន់តែទំនើបនិងប្រសើរឡើង។

អបអរសាទរខួបគម្រប់7ឆ្នាំរបស់រោងភាពយន្តលេជេន!!
#HappyAnniversaryLegendCinema
Click here to visit our official website: https://www.legend.com.kh/