មីក្រហមចានយក្ស សរសៃមីសំប៉ែតៗ ទន់ល្មើយមានពណ៌ក្រហម លាយឡំជាមួយបន្លែស្ពៃខ្ចីៗ ដុំប្រហិតស្រោបគ្រឿងពិសេស ជាមួយចំណិតពងមាន់ ត្រូវបានតម្រៀបក្នុងចានស៊ុបក្ដៅហុយៗចោលក្លិបឈ្ងុយឈ្ងប់ពែញហាង មីក្រហម។ មិនត្រឹមតែរសជាតិឆ្ងាញ់ជាប់ចិត្ត មីក្រហមក៏ផ្ដោតទៅលើគុណភាព និងសុខភាពរបស់អ្នកញាំុជាចម្បង ជាពិសេសគីជាស្នាដៃកូនខ្មែរផ្ទាល់តែម្ដង។





មីក្រហមដែលធ្វើចេញពីម្សៅស្រូវសាឡី ផ្សំជាមួយនឹងទឹកចម្រាញ់ចេញពីមើមឆៃថាវក្រហម ដែលសំបូរដោយវីតាមីនច្រើនមុខកំពុងតែមានការគាំទ្រយ៉ាងច្រើនពីយុវវ៍យមិនថាបរទេស ឬខ្មែរនោះទេ ពេលនេះបានចេញនូវមីក្រហមចានយក្ស ដែលសាកសមបំផុតក្នុងការជួបជុំជាមួយមិត្តភក្តិ ញាំុជុំគ្នា ក្នុងចានដ៏ធំមួយនេះ។ មីក្រហមចានយក្សឈុត Big giant bowl ពិតជាសាកសមសម្រាប់ការញាំុជុំគ្នាពី ៤ ទៅ ៦ នាក់ ជាមួយភេសជ្ចៈ ៤ កែវ និង ជម្រើស Small giant bowl សាកសមសម្រាប់ ២ នាក់ដែលមានរួមបញ្ចូលជាមួយភេសជ្ចៈ ២ កែវ។





មិនត្រឹមតែមានជាឈុត ហាងមីក្រហមក៏មានជា មីក្រហមស៊ុបសរសៃកែង ស៊ុបក្រចកជើងគោពិសេស មីក្រហមស៊ុបកន្ទុយគោ គឺរសជាតិឆ្ងាញ់ ចំពោះសាច់ផុយល្មម ត្រូវនឹងទឹកស៊ុបមិនប្រៃ មិនសាប មិនផ្អែម ឯដុំប្រហិតវិញធំមែន ហេីយអ្វីដែលពិសេសទៀតនោះ គឺមានបង្កប់នៅស្នូល បន្លែ, ផ្លែឈេី នឹង ម្រេចខ្ចី បង្ហេីរក្លិនយ៉ាងប្រហេីរ។ តោះនាំមិត្តភក្តិមកមីក្រហមញាំុុំមីចានយក្សជាមួយគ្នាណា។


ហាង មីក្រហម
ទូរស័ព្ទ៖ 098 20 11 70
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា។
និងទីតាំងសាខាបឹងកេងកងស្ថិតនៅ : ផ្លូវ ៣១០ ខាងក្រោយ Burger King
វីដេអូ