ណាតាយ៉ា​ រីសត ទីកម្សាន្ត​សាង​​ភាព​រ៉ូមែនទិចដ៏ទាក់ទាញនៅជើងភ្នំបូកគោ

Nataya Roundhouse Coral Bay Resort

0
4790

ណាតាយ៉ា រីសតដែលស្ថិតនៅជើងភ្នំបូកគោ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៣ ពី​ទី​រួម​ខេត្ត​កំពត​ចម្ងាយ​ជាង ១៨ គីឡូម៉ែត្រគឺជាទីកម្សាន្តសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ​ ជាពិសេសសម្រាប់គូស្នេហ៍ក្នុងការសម្រាកលំហែ សាងភាពរ៉ូមែនទិច ក្នុងបរិយាកាសស្រស់ស្រាយ បរិសុទ្ធ តាមបែបធម្មជាតិពិតៗ។

Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort

ការធ្វើដំណើរចាប់តាំងពីផ្លូវចូលទៅកាន់ ណាតាយ៉ា អមទៅដោយ ផ្ទះប្រជាជន ដែលនឹងបង្កើតនូវ អារម្មណ៍ប្លែកម៉្យាងជាមួយនឹងការទស្សនា ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកជនបទ ក៏ដូចជាព្រៃព្រឹក្សាព័ទ្ធជុំវិញ។ រីសតនេះលាតសន្ធឹង លើផ្ទៃដីដ៏ធំល្វឹងល្វើយ  ឆ្ងាយដាច់កន្ទុយភ្នែក​ ជាមួយទេសភាពភ្នំ​ និងសមុទ្រ បង្កើតបានជារូបភាពដ៏ស្រស់ស្អាត។

Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort

នៅ​តាម​ដង​ផ្លូវ​មាន​ឆ្នេរ​ខ្សាច់​តិច​ៗ​អម​ដោយ​ដើម​ស្រល់​ និង​ដើម​ដូង​ដុះ​ជា​ជួរៗ​​។ ទីកន្លែងនេះ​ហើយ​ជា​ទី​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​ជួប​ជុំ​មិត្ដ​ភក្ដិ​ ពិសា​អាហារ គយគន់ទេសភាពថ្ងៃរៀបលិច និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ អមជាមួយសម្លេងរលក​ទឹក​តិច​ៗ​ និង​សំឡេង​ខ្យល់​បក់​រហឹម​ៗ​ធ្វើ​ឲ្យ​ ​រសាយ​អស់​ទុក្ខ​កង្វល់​ពី​ទីក្រុងអស់​រលីង​។ ទីនេះក៏មានបម្រើជូននូវសេវាកម្ម​អាហារ​​ពេល​ល្ងាច​ ជាមួយមុខម្ហូប និងភេសជ្ជៈយ៉ាងច្រើនសម្បូរបែប ដែលចម្អិនដោយចុងភៅចំណានប្រចាំទីនេះផ្ទាល់។

Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort

ណាតាយ៉ាក៏មានជាកន្លែងស្នាក់នៅជាប្រភេទបឹងហ្គាឡួ ផ្ទះមូលដែលបែងចែកជាច្រើនប្រភេទដូចជា​ Superior Bungalow, Deluxe Garden View, Deluxe Sea View, និង​​ Pavilion Suite ដែលមានបន្ទប់ខ្លះអាចគយគន់ទេសភាពភ្នំ​ សមុទ្រ សួនច្បារពីខាងក្នុងបន្ទប់បាន។ សម្រាប់តម្លៃមានចាប់ពី 150$ ក៏ដូចជាមាននូវប្រូម៉ូសិនបញ្ចុះតម្លៃពិសេស និងមានការប្រែប្រួលទៅតាមរដូវកាល និងថ្ងៃបុុណ្យផ្សេងៗ។ ចំពោះភ្ញៀវដែលចូលកម្សាន្តចាប់ពីអាយុ១២ឆ្នាំឡើងទៅ​ តម្រូវអោយទិញសំបុត្រដែលមានតម្លៃ 5$ ដោយសំបុត្រអាចប្ដូរមកទិញជារបស់ញាំុក្នុងរីសតបាន។

Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort

នៅក្នុងបរិវេណដ៏ធំទួលាយអាចរៀបចំជាពិធីជប់លៀង ខួបកំណើត ការប្រជុំតូច ធំ  និងរៀបចំពិធីផ្សេងៗបានផងដែរ។​​ ជាមួយអាងហែល​ទឹកជាប់ជាមួយសមុទ្រសម្រាប់ភ្ថៀវដែលមកស្នាក់នៅ​ ដែលពោលពេញទៅដោយទេសភាព ដើម​ដូង​យោល​តាម​កម្លាំង​ខ្យល់​បក់​បោក ​​ភ្នំ​បូក​គោ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ដ៏ ​ស្រស់​បំព្រង​ កាន់តែពិសេសក្នុងការគយគន់ថ្ងៃរះ និងថ្ងៃលិចពីអាងហែលទឹក។

Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort
Nataya Roundhouse Coral Bay Resort

រីសត ណាតាយ៉ា រ៉ោនហោស ខ៍ររ៉លបេ
ទូរស័ព្ទ៖ 088​​ 402 8944/ 012 902 823/ 016 226 471
ទីតាំង៖​​ ភូមិព្រែកអំបិល ខេត្ត​ កំពត
ផែនទី៖ https://goo.gl/maps/QTr3nAARpJR2

វីដេអូ