ប្លែកបស់គេមែន! ងាយស្រួលមិនអផ្សុក ចំនេញច្រើនសម្រាប់អ្នកនិយមការទទួលទានកាហ្វេ និង ទឹកផ្លែឈើក្រឡុកស្រស់ៗ ញុាំបណ្តើរលេង Ipad បណ្តើរ ជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់ កន្លែងអង្គុយចែកដាច់ដោយឡែកពីគ្នា ប្រជុំ ជជែកពិភាក្សាការងារ ការសិក្សា ម៉ាអ៉េមតែម្តង។
ហាង Cafe Madam Fresh 310 ដែលមានទីតាំងនៅផ្លូវ ៣១០ គឺពិតជាជម្រើសល្អ ហើយចំនេញខ្លាំងសម្រាប់អ្នកដែលស្វែងរកទីតាំងល្អ ក្នុងបរិយាកាសជជែកកំសាន្ត ប្រជុំការងារ ឬ ធ្វើកិច្ចការសាលានោះដឹងតែអស់ទាស់ហ្មង អាចនិយាយថាមិនធ្លាប់មានទេ ដែលហាងកាហ្វេ ផ្តល់ទាំងជូន Ipad សម្រាប់ភ្ញៀវដែលចូលទៅពិសារកាហ្វេ ឬភេសជ្ជៈ អាចលេងកំសាន្ត ស្រាវ ជ្រាវចំណេះដឹងផ្សេងៗ លេងម៉ាសេរី Free WiFi ល្បឿនលឿន កន្លែងមានផាសុខភាព មានកន្លែងសាកថ្មច្រើនកន្លែង ។
ហើយមិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចទទួលទានរសជាតិកាហ្វេយ៉ាងឈ្ងុយឆ្ងាញ់បែបធម្មជាតិ ដែលនាំយកគ្រាប់កាហ្វេដាំដុះនៅខេត្តឈៀងម៉ៃ ស្ថិតនៅតំបន់ត្រជាក់នៅក្នុងប្រទេសថៃផ្ទាល់ រួមទាំងភេសជ្ជៈផ្លែឈើក្រឡុកស្រស់ៗគ្រប់រសជាតិ ភីហ្សា២ រសជាតិឆ្ងាញ់ និងរក្សានូវអនាម័យសំរាប់អតិថិជន។ បើនិយាយពីបរិយាកាសក្នុងហាងផ្ទាល់ គឺចែកដាច់ដោយឡែក ជាលក្ខណៈប្រភេទ កុងទ័រន័រ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនប្រជុំ ឬសិក្សាបាន។ ចាប់បើកពីម៉ោង 6ព្រឹក ដល់ម៉ោង 8:30យប់។
ផែនទី
ហាង Cafe Madam Fresh 310
លេខទូរស័ព្ទ ៖ 099 21 7777
ទីតាំង ៖ ផ្ទះលេខ 462 ផ្លូវ៣១០ សង្កាត់បឹងកេងកងបី ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ