ភាពល្បីជាច្រើនឆ្នាំនៅតែមានសម្រាប់ហាង នំបុ័ងប្រជាប្រិយផ្សារតាប៉ាង ដែលលោកអ្នកមួយចំនួនធំប្រហែលជាធ្លាប់ស្គាល់ ហើយក៏នៅតែបន្តគាំទ្រមកដល់សព្វថ្ងៃ ដោយសារតែរសជាតិនៅតែឆ្ងាញ់ ហើយឆ្ងាញ់គ្រប់មុខទៀតនោះ ថ្មីៗនេះបានបន្ថែមសមាជិកថ្មីមួយទៀត គឺសាខាច្បារអំពៅជាមួយ និងទីតាំងធំទូលាយ ។
សម្រាប់សាខាថ្មីរបស់ ហាង នំបុ័ងប្រជាប្រិយសាខាច្បារអំពៅ បានផ្តល់ភាពងាយស្រួលជាងមុនគឺ ទីតាំងធំទូលាយ ការរចនាតុបតែងក្នុងហាងស្អាត ហើយមានរហូតទៅដល់ពីជាន់ ដែលអាចអោយលោកអ្នកជជែកគ្នាលេងកម្សាន្តជាលក្ខណៈគ្រួសារ ឬ ក្រុមការងារ ហើយសាករសជាតិនំបុ័ងរសជាតិឆ្ងាញ់ រួមទាំងអាហារសម្រន់យ៉ាងច្រើនមុខដែលមានដូចជា៖ នំបុ័ងប៉ាតេ នំបុ័ង ផាក់ឡូវ នំបុ័ងខគោ មីខគោ នំបុ័ងត្រីខឆាពងមាន់ បាយសាច់មាន់ស្រែ បាយសាច់ជ្រូក បង្អែមគ្រប់មុខ ទឹកក្រឡុកផ្លែឈើមុខ កាហ្វេ និងភេសជ្ជ:ផ្សេងៗទៀត។
ចឹងប្រសិនបើលោកអ្នកចង់សាកនៅរសជាតិនំបុ័ងឆ្ងាញ់ ល្បីល្បាញជាច្រើនឆ្នាំ កុំភ្លេចណាអាចសាកបានទាំង២សាខា ដែលសាខាទី១ ផ្សារតាប៉ាង សាខាទី២ ច្បារអំពៅ ស្វែងរកទីតាំងណាមួយក៏បានដែលនៅជិតផ្ទះលោកអ្នកដើម្បីភាពងាយស្រួល ហើយបើលោកអ្នកដែលរវល់ជាមួយការងារវិញនោះ ពេលជិះកាត់អីអាចទិញខ្ចប់មកកន្លែងធ្វើការបានណា។
ហាង នំបុ័ងប្រជាប្រិយ since1996-សាខាច្បារអំពៅ
ទីតាំង៖ ស្ថិតនៅ ផ្លូវជាតិលេខ1(ច្បារអំពៅ) ទល់មុខវត្តនិរោធ
លេខទូរស័ព្ទ៖ 077 567 666 / 066 992 999
ចាប់បើកពីម៉ោង៦:០០ ព្រឹក ដល់ម៉ោង ៩:៣០យប់
វីដេអូ: