ថ្មីទៀតហើយពីកាហ្វេដី! ម្ដងនេះដឹងតែប្លែកមាត់ហ្មង ជាពិសេសអតិថិជនរបស់កាហ្វេដីដែលនិយមចូលចិត្តមាន់ដុតក្នុងពាង ពេលនេះពីហាង កាហ្វេដីទើបបានបង្កើតរូបមន្តទឹកជ្រលក់បែបថ្មី ម៉ាអ៊ែមហ្មង នោះគឺទឹកជ្រលក់មាុំ ដែលកាន់តែបង្កើនរសជាតិរបស់មាន់ដុតក្នុងពាងអោយកាន់តែឆ្ងាញ់មួយកម្រិតទៀត។



ដូចដែលអតិថិជនរបស់ហាងកាហ្វេដីធ្លាប់ដឹងហើយថា ហាងកាហ្វេដីតែងតែនឹកគិតរកមុខម្ហូប ក៏ដូចជារូបមន្តពិសេសៗក្នុងការផ្សំគ្រឿងថ្មីៗជានិច្ចដើម្បីបម្រើជូនអតិថិជនដែលជាម៉ូយប្រចាំមិនអោយធុញជាមួយរសជាតិដដែលៗនោះទេ។ ហាងកាហ្វេដីទើបតែបង្កើតនូវទឹកជ្រលក់មាំុ ដែលជាទឹកជ្រលក់បែបថ្មី ញាំុជាមួយមាន់ដុតក្នុងពាងបែបថ្មីដែលរសជាតិកាន់តែពិសេស កាន់តែជក់ចិត្ត។




កុំបារម្ភប្រសិនបើអ្នកមិនចេះញាំុមាំុ ព្រោះមាន់ដុតក្នុងពាងក៏មានទឹកជ្រលក់ផ្សេងទៀត សុទ្ធតែជាប់ចិត្ត ក៏ដូចជាមុខម្ហូបប្លែកៗ ជាច្រើនជម្រើសសម្រាប់ភ្ញៀវក្នុងការអញ្ចើញមកពិសារនៅក្នុងហាងកាហ្វេដីផ្ទាល់តែម្ដង។ កាន់តែពិសេសជាមួយប្រូម៉ូសិនពីកាហ្វេដីសាខាទី១ នៅពេលដែលញាំុមាន់ដុតក្នុងពាងមួយចាប់ពីម៉ោង ១០ព្រឹកដល់ ម៉ោង ២រសៀល នឹងទទួលបានបន្លែ ១ មុខ និងចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ១១យប់នឹងទទួលបានបន្លែ ២មុខ ព្រមជាមួយស្រាបៀរមួយដបបន្ថែមទៀត។ ឆាប់ឡើង ណាត់គ្នាអោយហើយមកទាន់មានប្រូម៉ូសិននៅកាហ្វេដីសាខាទី១។ បញ្ចាក់ប្រូម៉ូសិននេះមានសម្រាប់តែសាខាទី១ប៉ុណ្ណោះ។




ហាង កាហ្វេដី
ទូរស័ព្ទ៖ 077 85 99 59 / 015 85 99 59
ទីតាំង៖ សាខាទី១ ផ្ទះលេខ20 ផ្លូវ 590 សង្កាត់បឹងកក់2 ខណ្ឌទួលគោក