ជួបជុំមិត្តភក្តិ គ្រួសារនាពេលល្ងាចនេះគិតនាំគ្នា មកញាំុគ្រឿងសមុទ្រស្រស់ៗយ៉ាងច្រើនសម្បូរបែបពី ហាង ភ្នំពេញ គ្រឿងសមុទ្រវិញម្ដងមើល៍ មានទាំងសាច់អាំង គ្រឿងបុក ព្រមទាំងស៊ុបក្ដៅៗ កន្លែងធំទូលាយទៀត ពិតជាស័ក្តិសមក្នុងការជួបជុំ ញាំុអាហារបណ្តើរ ជជែកគ្នាបណ្ដើរ បរិយាកាសល្អបែបនេះ មិនគួររំលងទេ។



ពីហាង ភ្នំពេញ គ្រឿងសមុទ្រ មានផ្ដល់ជូននូវអាហារជាច្រើនជម្រើស ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ គ្រឿងក្លែម ម្ហូបកម្មង់ស៊ុបក្ដៅៗ គ្រឿងបុក សាច់អាំង ជាមួយទឹកជ្រលក់រសជាតិឆ្ងាញ់ប្លែក ជាឈុតក្នុងតម្លៃ10$ 15$ និង 20$ ដែលនៅក្នុងឈុតរួមមានសាច់ បន្លែ និង គ្រឿងសមុទ្រ កាន់តែពិសេសសម្រាប់ការជួបជុំជាមួយភេសជ្ចៈ និងស្រាបៀរជាច្រើនមុខទៀតផង។



នៅហាង ភ្នំពេញ គ្រឿងសមុទ្រ ក៏មានទីធ្លាធំទូលាយ អាចរៀបចំពិធីជប់លៀង ខួបកំណើត ជួបជុំមិត្តភក្តិបានម៉ាអ៊ែម។ តោះៗ នាំគ្រួសារ មិត្តភក្តិ ក៍ដូចជាមនុស្សជាទីស្រលាញ់មកទទួលទានម្ហូបជាច្រេីនមុខនិងភេសជ្ចៈជាច្រើនជម្រើសពីហាង ភ្នំពេញ គ្រឿងសមុទ្រទាំងអស់គ្នាណា ទីតាំងមិនពិបាករកទេគឺស្ថិតនៅផ្សាររាត្រី Jet’s container ផ្ទាល់តែម្ដង។



ហាង Phnom Penh Seafood
លេខទូរស័ព្ទ ៖ 070 37 72 98
បើកលក់ចាប់ពីម៉ោង 5ល្ងាច រហូតដល់ម៉ោង 4 យប់
ទីតាង៖ ផ្សាររាត្រី Jet’s Container
វីដេអូ