ចាកឆ្ងាយពីទេសភាពទីក្រុង មកបណ្ដែតអារម្មណ៍នាមាត់បឹងត្រាវកុដ្ឋ ដែលជារមណីដ្ឋានធម្មជាតិស្ថិតនៅ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមដងផ្លូវឆ្ពោះទៅកាន់រមណីដ្ឋានត្រាវកុដ្ឋ លោកអ្នកប្រាកដជាទទួលបានអារម្មណ៍មួយថ្មី តាមរយៈការទស្សនាព្រៃព្រឹក្សា ក៏ដូចជាសកម្មភាពរបស់ប្រជាពលរដ្ធដែលស្ថិតនៅទីនោះកំពុងតែមមាញឹកក្នុងការធ្វើស្រែចំការផងដែរ។




បឹងត្រាវកុដ្ឋ ជាតំបន់ទេសចរណ៍ដ៍សំខាន់ ដែលជាបឹងប្រវត្ដិសាស្ដ្រមួយ មានទឹកហូធ្លាក់ចេញពីលើភ្នំគូលេនជារៀងរាល់ថ្ងៃ ក៏ជាបឹងមួយដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិក្នុងការមកសម្រាកលំហែ។ មិនតែប៉ុណ្ណោះ តំបន់ទេសចរណ៍នេះបានបង្កើតឲ្យ មានមុខរបរដល់ប្រជាសហគមន៍ ឲ្យមានជីវភាពកាន់តែប្រសើរឡើង ដែលធ្វើប្រជាពលរដ្ឋកាត់បន្ថយការ ធ្វើចំណាកស្រុកផងដែរ។




សម្រាប់លោក អ្នកដែលមានបំណងចង់ទៅកម្សាន្តរមណីដ្ឋានធម្មជាតិត្រាវកុដ្ឋនេះ មិនចាំបាច់បារម្មណ៍ពីចំណីអាហារនោះទេ ព្រោះនៅទីនេះមានជាអាហារដ្ធាន ដូចជា ហាង ម្លប់ឈើត្រជាក់ចិត្ត បម្រើជូននូវម្ហូបកម្មង់ដែលមានតម្លៃចាប់ពី ២៥០០០៛ ក៏ដូចជាមានកន្លែងអង្គុយសម្រាកលំហែ ញាំុអាហារនាមាត់បឹង មានស្ពានឆ្លងចូលទៅថតរូបស្អាតៗនៅក្នុងបឹង ងូតទឹក ព្រមទាំងមានទូកជួល និងការជិះកង់នៅលើអាកាស ដែលមានតម្លៃ ១០$ ចាប់ផ្ដើមបើកពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦យប់ ប៉ុន្តែប្រសិនបើមានខ្យល់ ពីក្រុមការងារមិនអនុញ្ញាតអោយជិះនោះទេ។




រមណីដ្ឋាន ត្រាវកុដ្ឋ
ហាង ម្លប់ឈើត្រជាក់ចិត្ត
Tel: 015 666 808 / 088 40000 66
បើក៖ ៨ព្រឹក-៨យប់
ទីតាំង៖ ភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/hFPTCMfttLH2
វីដេអូ៖
ឃ្លាតឆ្ងាយពីទីក្រុង ទៅបណ្ដែតអារម្មណ៍នៅបឹងប្រវត្តិសាស្រ្ត
ឃ្លាតឆ្ងាយពីទីក្រុង ទៅបណ្ដែតអារម្មណ៍នៅបឹងប្រវត្តិសាស្រ្តអានបន្ត៖ https://kohsantepheap.tv/article/28023#TofTon #Myland?ជួយ Rate ផងណាបើបានទៅលេង?ម្ហូប៖?សេវាកម្ម៖?តម្លៃ៖?ទេសភាព៖?ការលេងកម្សាន្ត៖ ?Recommend?ពេលវេលាល្អ៖ ថ្ងៃរះម៉ោង ៦ដល់ម៉ោង៨ មេឃមានពណ៌ស្អាត និងម៉ោងថ្ងៃរៀបលិចម៉ោង៣ ទៅ៦?ម៉ោងថតរបស់វីដេអូខាងក្រោម៖ ម៉ោង៤រសៀលរមណីដ្ឋាន ត្រាវកុដ្ឋបើក៖ ៨ព្រឹក-៨យប់ទីតាំង៖ ភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាបផែនទី៖ https://goo.gl/maps/hFPTCMfttLH2
បានបង្ហោះដោយ My Land – ទឹកដីខ្ញុំ នៅ ថ្ងៃសុក្រ 27 កក្កដា 2018