ឡូយណាស់! ពី Glosstea Cafe ប្រមូលផ្តុំសុទ្ធតែរបស់ញុាំឆ្ងាញ់ៗក្នុងទីតាំងតែមួយហើយហ្នឹង ជាពិសេសមានភេសជ្ចៈជាច្រើនមុខ ច្រើនជម្រើស ញុាំបណ្តើរស្តាប់ការប្រគុំតន្រ្តីកំដរអារម្មណ៍ មើលការប្រកួតបាល់ កាត់បន្ថយការអផ្សុក ហើយកាត់សាញបានម៉ាអ៊ែម។



ជម្រើសដ៏ល្អសម្រាប់ការជួបជុំសប្បាយរីករាយ ជជែកកម្សាន្ត ស្ដាប់តន្ត្រី ទស្សនាការប្រកួតបាល់ ក៏ដូចជាញុាំរបស់ប្លែកៗជាច្រើនមុខក្នុងទីតាំងតែមួយ ព្រមទាំងភេសជ្ចៈយ៉ាងច្រើនសម្បូរបែបរបស់ហាង Glosstea café ដែលមានភេសជ្ចៈជាប្រភេទតែផ្លែឈើក្រឡុក និងតែអ៊ូឡុងជាច្រើនប្រភេទដែលត្រូវបានផ្សុំឡើងពីផ្លែឈើស្រស់១០០% ជាមួយនឹងឈីសប្រៃ(Low fat cheese) ផ្ដោតសំខាន់ទៅលើសុខភាព និងសម្រស់។




ពី Glosstea Cafe ក៏មានជាតូបអាហារជាច្រើនទៀតដែលមានលក់អាហារជាច្រើនមុខ ច្រើនជម្រើស ជាក់ស្ដែងដូចជាហាង នំបញ្ចុកភ្នំពេញដែលមានលក់នំបញ្ចុកបែបខ្មែរ សម្លរច្រើនមុខ បាញ់ហយ គួង ព្រមជាមួយតូបគុយទាវ បុកល្ហុង ប្រហិត ដំឡួងបំពង ស៊ុប និងតូបអាហារជាច្រើនមុខទៀត។ មិនបាច់ទៅណាឆ្ងាយទៀត Glosstea Cafe យើងហ្នឹងគ្រប់គ្រាន់ហើយ ព្រោះលក់សុទ្ធតែរបស់ញុាំទំនងៗ ញាំុបណ្ដើរ ស្ដាប់តន្ត្រីបណ្ដើរ ព្រមជាមួយភេសជ្ចៈជាច្រើនមុខទៀត ដឹងតែអ៊ែមហ្មង។





Glosstea Cafe
លេខទូរស័ព្ទ៖ 017 988 800
ទីតាំង៖ បឹងកក់ (មុខតារាងបាល់ Sport Complex)
វីដេអូ៖