ជាការពិតទាំងគេទាំងយើងអង្គុយនៅលើរថយន្តយូរ តែងចង់សម្រួលខ្លួន ចុះពត់ដៃពត់ជើង ហើយបើបានចុះនៅចំណត ដែលមានទេសភាពស្រស់ស្អាតទៀតនោះ មិនកាន់តែអ៊ែម បានទាំងបន្ទូរអារម្មណ៍កាត់ភាពស្មុកស្មាញទាំងឡាយស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពធម្មជាតិតាមបែបស្រុកស្រែ រីករាយទទួលទានអាហារថ្ងៃត្រង់បែបបទជនបទដ៏មានឳជារស អ្នកណាមិនចង់ មែនអត់?





ពេលលោកអ្នកធ្វើដំណើរពីភ្នំពេញ ទៅសៀមរាប ប្រាកដណាស់ថា នឹងជិះកាត់ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាក់ជាមិនខានឡើយ ហួសពីស្ពានព្រៃប្រស់ តែ៨០០ម៉ែត្រ អ្នកនឹងឃើញ ចំណតសំរាកស្ទឹងព្រៃប្រស់ មួយនៅខាងឆ្វេងដៃ ដែលជាកន្លែងចំណតសំរាកដ៏ធំ មួយងាយស្រួលចតរថយន្ត ហើយក៏ជាកន្លែង ឈប់ញ៉ាំអាហារ ដ៏ពេញនិយមផងដែរ ព្រោះអីចំណតមួយនេះ បើអ្នកជាម៉ូយប្រចាំ នោះគឺគេតែងតែកុំម្មង់ហៅម្ហូប ប្រចាំត្រកូល ដូចជា ប្រហុកអាំងជ្រុញ កកូរត្រួយម្រះត្រីសន្តាយ មាន់អប់ស្លឹកឈូក មាន់ស្រែដុត សាច់គោអប់ម្នាស់ ទឹកគ្រឿង និងម្ហូប ខ្មែរជាច្រើនមុនទៀត។




ហើយសម្រាប់តម្លៃវិញមានចាប់ពី ១៧០០០រៀល ឡើងទៅ សម្រាប់ម្ហូបខាងលើ។ អូ៎យើងសុំប្រាប់ ភាពងាយស្រួលមួយទៀត ដើម្បីកុំអោយការឈប់ចតរបស់អ្នកប្រើពេលយូរ លោកអ្នកគួរតែ តេកក់មុខម្ហូបមុន មុនពេលដែលអ្នកទៅដល់ ប្រមាណ៤០នាទី ទៅ១ម៉ោង ដើម្បីចំនេញពេលវេលា ក៏ដូចជាបានកន្លែងអង្គុយល្អ ជាដើម។




ចំណតឈប់សំរាក ស្ទឹងព្រៃប្រស់
ទូរស័ព្ទ៖ 011 788 882 | 016 712 496
ទីតាំង៖ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ផែនទី៖ https://goo.gl/maps/fj5NpdFttmT2
វីដេអូ