នៅសៀមរាប នរណាថាមិនស្គាល់ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេសរបស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ធានាថារសជាតិជក់ចិត្តហ្មង។




ហាង ផ្ទះតាម៉ាប់ ទាអាំង ដែលល្បីជិត ៨ឆ្នាំ មកនេះ នៅតែរក្សាបាននូវរសជាតិទាអាំងដ៏ពិសេស ដែលអាចទាក់ទាញភ្ញៀវមកអង្គុយញាំុពេញៗហាងតែម្ដង។ ពីហាង ផ្ទះតាម៉ាប់ទាអាំង ក៏មានលក់អាហារពេលព្រឹក និងអាហារពេលល្ងាច ជាមួយបរិយាកាសសាមញ្ញៗ ប៉ុន្តែផ្ដល់នូវការជួបជុំដ៏ពិសេស ស្របនឹងរសជាតិទាអាំងទឹកឃ្មុំ ទាអាំងអំបិលម្ទេស និងទាអាំងងាំងូវ រសជាតិសុទ្ធតែពិសេស ប្លែកៗពីគ្នា បានញាំុហើយជក់ចិត្តណាស់។




ថ្វីត្បិតតែមានឈ្មោះថា ទាអាំង ប៉ុន្តែហាង ផ្ទះតាម៉ាប់ទាអាំងក៏មានលក់ជាស៊ុបគោ ស៊ុបម្រះ ងាវឆា គ្រឿងសមុទ្រដែលប្រឡាក់គ្រឿងគ្រៅយ៉ាងឆ្ងាញ់ពិសា និងមុខម្ហូបកម្មង់ជាច្រើនមុខ ច្រើនជម្រើស។ អ្វីដែលកាន់តែពិសេសនោះគឺវិធីសាស្រ្តក្នុងការធ្វើទឹកជ្រលក់ ញាំុជាមួយទាអាំង ពិតជាបង្កើនរសជាតិទាអាំងអោយកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀត។ ដូច្នេះ បើបានទៅសៀមរាបលើកក្រោយកុំភ្លេចទៅសាកទាអាំង និង ម្ហូបអាហារជាច្រើនមុខទៀតនៅ ហាង តាម៉ាប់ ទាអាំង ណា! ល្បីឆ្ងាញ់ដូចគេថា អត់?


ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖ 012 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ
វីដេអូ៖