ឡើងកប់ហ្មង! ប្រហិតត្រីស្រួយៗ សាច់ស្វិត មកពីប្រទេសថៃ រសជាតិឆ្ងាញ់ ញាំុជក់មាត់ គ្រាន់តែនឹកឃើញ ឃ្លានតែម្ដង។ ក្លិនប្រហិតឈ្ងុយៗរសជាតិសាច់ត្រីបែបនេះ ញាំុជាមួយទឹកជ្រលក់ទៀត ដឹងតែម៉ាអ៊ែមហ្មង។ មានធ្លាប់ ភ្លក្សប្រហិតត្រីឈីនចាំង ហើយនៅ?



ប្រហិតត្រីឈីនចាំង ដែលមានប្រភពពីប្រទេសថៃ កំពុងតែទទួលបានការពេញនិយម ដោយសារតែរសជាតិរបស់ប្រហិតត្រី ព្រមទាំងភាពស្រួយរបស់ប្រហិត សាច់ស្វិត ញាំុហើយជក់មាត់ចង់ញាំុទៀត។ ប្រហិតត្រីឈីនចាំងមាន ៤ជម្រើសសម្រាប់អ្នកញាំុមានដូចជា៖ ប្រហិតត្រី Lookchinjung រសជាតិដើម ប្រហិតត្រី Yakuza Crispy ប្រហិតត្រីឈីស និងប្រហិតត្រីព្រីមៀម។ ព្រមជាមួយភេសជ្ចៈជាច្រើនមុខទៀតញាំុជាមួយប្រហិតស្រួយៗ។



បើសិនបានទៅ ផ្សារអ៊ីអនម៉លសែនសុខស៊ីធី កុំភ្លេចទៅភ្លក្សប្រហិតត្រី Lookchinjung ដែលមានទីតាំងនៅជាន់ទី២ ទល់មុខ Dream Game ចាប់លក់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់។ សមា្រប់តម្លៃត្រឹមតែ ១០០០០៛ ក្នុងមួយប្រអប់ ចំពោះប្រហិតត្រីរសជាតិដើម និងប្រហិតត្រី Yakuza Crispy រីឯប្រហិតត្រីឈីស ៥គ្រាប់ ១០០០០៛ ប្រហិតត្រីព្រីមៀម ៧គ្រាប់ ១០០០០៛។ លោកអ្នកក៏អាចជាវប្រហិតត្រីឆៅយកទៅចំអិននៅផ្ទះក៏បានដែរ។ ដូច្នេះ ទៅសាកប្រហិតត្រីឈីនចាំង ទាំងអស់គ្នាណា! អាចរកបាននៅផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី និងសាខាផ្សេងទៀតរបស់ Lookchinjung Cambodia



ហាង Lookchinjung Cambodia
លេខទូរស័ព្ទ៖ 093 26 26 09/ 092 44 68 68
ទីតាំង៖ ជាន់ទី២ ផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ទល់មុខ Dream Game
វីដេអូ៖