តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក លក់មិនតិចឆ្នាំនោះទេ ហើយម៉ូយតែងតែមកជាប្រចាំ ភ្ញៀវពេញៗតុ ទាំងនេះ ដោយសារតែរសជាតិជម្រើសច្រើន និងតម្លៃធូរថ្លៃ មួយចានតម្លៃ៩០០០៛គ្រប់មុខ ញ៊ាំឆ្អែតអស់លុយតិច ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ លក់ដល់យប់ជ្រៅ ដល់ម៉ោង១២យប់ ។



ធានាថាអ្នកដែលចូលចិត្តញ៊ាំពេលយប់ អាចមករកបាន មោះចាំAdmin រៀបរាប់ពីមុខម្ហូបដែលមានលក់ក្នុងហាង មានដូចជា៖ កង្កែបអាំង, សាច់បីជាន់, ឆ្អឹងជំនីជ្រូកអាំង, ស្លាបមាន់អាំង, ងាវអប់, ខ្យងអប់, សាច់គោអាំង, ក្ដាមអប់, ជើងមាន់អាំង, ព្រុយត្រី, ត្រីងៀត, មឹក និងបង្គាអប់។ ណ្ហើយ ដឹងមុខម្ហូបប៉ុណ្ណេះហើយ គ្រាន់តែស្រមៃពីរសជាតិក៏ស្ទើរតែស្រក់ទឹកមាត់បាត់ទៅហើយ។ កុំទ្រាំលេបទឹកមាត់អីណា ល្ងាចឡើងអាចណាត់គ្នាមកបាន គឺថាដឹងតែឆ្ងាញ់មាត់ហ្មងហើយ រីឯតំលៃក៏ធូរថ្លៃថែមទៀត។




សាមញ្ញៗតែរសជាតិទទួលយកបាន ញ៊ាំឆ្អែត អស់លុយតិច មិនគួររំលងទេ តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក។






តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
លេខទូរសព្ទ៖ 092 68 46 58
ទីតាំង៖ ស្ថិតនៅលើផ្លូវ២២៨ កែងផ្លូវ៦៣ត្រសក់ផ្អែម
វីដេអូ៖