មិនមែនចេះតែថាទេ រាល់ពេលដែលជិះកាត់កន្លែងលក់ម្តងៗ ឱ្យក្លិនឈ្ងុយ ដាស់អារម្មណ៍ឃ្លាននោះឃ្លាន ដោយសារតែក្លិនគ្រឿងប្រឡាក់អាំងសាច់បែបចិននេះគឺឈ្ងុយតែម្តង ហើយបើនិយាយពីរសជាតិវិញហិរ តែហិរបែបឆ្ងាញ់។



សម្រាប់សាច់អាំងបែបចិន និយាយបានថាជាមុខម្ហូបមួយ ដែលទទួលបានការពេញនិយមខ្លះសម្រាប់ប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ននេះ ហើយក៏សម្បូរហាងដែលបើកដំណើរការច្រើនក្នុងរាជធានីភ្នំពេញយើងផងដែរ ដូចនេះដែរ សម្រាប់អតិថិជនដែលនិយមចូលចិត្តញ៊ាំសាច់អាំងរសជាតិបែបចិន ក៏អាចមករកញ៊ាំបាននៅម្តុំសែនសុខ ស្ថិតលើផ្លូវ១០០៣ ជិតស្តុបម៉ាក្រូ គឺធានាថាមិនខកបំណងឡើយ។




ពេលនេះលែងពិបាកហើយ មកកាន់តែកៀកៗ ក្បែរៗផ្ទះតែម្តង មិនពិបាកទៅរកកន្លែងញ៊ាំសាច់អាំងបែបចិន ជិះឆ្ងាយទៀតហើយ អ្នកនៅម្តុំសែនសុខ ឬម្តុំផ្សារម៉ាក្រូ ជិះមករកញ៊ាំបាន គឺហាង សាច់អាំងពិសេសរសជាតិបែបចិន មានគ្រប់មុខ សម្រាប់អ្នកនិយមចូលចិត្តរសជាតិបែបចិន ដឹងតែអ៉េមហ្មង។








ហាង សាច់អាំងពិសេសរសជាតិបែបចិន
ទីតាំង៖ ផ្លូវ 1003 (ជិតស្តុបម៉ាក្រូ ក្បែរការ៉ាសាំងTotal)
លេខទូរសព្ទ៖ 087 500 868 / 015 228 688
វីដេអូ