ភាគច្រើនអោយតែនិយាយពីម្តុំទួលទំពូង តែងតែនឹកឃើញរបស់ញ៊ាំមុនគេ ដោយសារតែទីនោះប្រមូលផ្តុំដោយហាងច្រើន ម្ហូបញ៊ាំប្លែកៗ ហើយពេញនិយមខ្លាំង ដូចនេះ Admin សូមលើកយកហាង ស្តេកមួយកន្លែងជូនដល់បងប្អូនដែលមិនទាន់បានស្គាល់នោះគឺ ហាង RAMA SteakHouse ។



ហាង RAMA SteakHouse គឺទទួលបានការគាំទ្រខ្លាំងពីអតិថិជនជាច្រើន អតិថិជនពេញៗហាងតែម្តង មានទាំងអ្នករង់ចាំញ៊ាំ អ្នករង់ចាំខ្ចប់ជាហូរហែរចាប់តាំងពីម៉ោងបើក ដល់ម៉ោងបិទតែម្តង ។ សម្រាប់តម្លៃវិញគឺ Chicken steak 3$ , Pork steak 4$ , Beef steak 6$ អាស្រ័យទៅតាមប្រភេទសាច់ ដែលអតិថិជនជ្រើសរើស ហើយបើនិយាយពីរសជាតិវិញ ឆ្ងាញ់ប្លែកមាត់តែម្តង ហើយមិនតែប៉ុណ្ណោះ ក្នុងហាងផ្ទាល់ក៏មាននៅភេសជ្ជៈផ្សេងៗជាច្រើនមុខផងដែរ។



សម្រាប់លោកអ្នកដែលស្វែងរកការទទួលទាន នៅហាងដែលមានលក់ស្តេក ផ្តល់នៅជម្រើសច្រើន ហើយល្បីនៅម្តុំទួលទំពូងនោះ កុំភ្លេចមកសាកទាំងអស់គ្នា ហាង RAMA SteakHouse ។



ហាង RAMA SteakHouse
ទីតាំង៖ ផ្ទះលេខ62 ផ្លូវ 135 ខាងកេីតផ្សាទួលទំពូង
លេខទូរសព្ទ៖ 069 494 411
បើកពីម៉ោង 11ព្រឹក រហូតដល់ម៉ោង 8យប់
វីដេអូ