ពិតជាស្រួលសម្រាប់អ្នកនៅម្តុំផ្លូវវេងស្រេង មិនគួរមើលរំលងទេ មានកម្មវីធីជួបជុំខួបកំណើត ឬជប់លៀងផ្សេងៗ តេកក់តុមុន Check in បញ្ចុះតម្លៃ១០% មានកម្មវីធីខួបកំណើត បញ្ចុះ១៥ % នោះគឺមាននៅ ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង រសជាតិសាច់អាំងទឹកកាពិតឆ្ងាញ់ ហើយមានតែ១សាខានេះគត់ ។



ចង់បានសាច់អាំងទឹកកាពិតឆ្ងាញ់ ស្ថិតនៅម្តុំផ្លូវវេងស្រេង ឬ រង្វង់មូលចោមចៅ លោកអ្នកគួរតែស្គាល់ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង ជម្រើសល្អសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ឬក្រុមការងារ ទទួលទានសាច់អាំងដែលមានរសជាតិឆ្ងាញ់ប្លែក រួមជាមួយម្ហូបជាច្រើនមុខ ច្រើនជម្រើស គ្រឿងក្លែម និងស្រាបៀរត្រជាក់ៗ ដែលមានបំរើជូនក្នុងហាងផ្ទាល់តែម្តង។ ហើយសម្រាប់ទីតាំងគឺធំទូលាយ សក្តិសម រៀបចំកម្មវីធីផ្សេងៗ។



សម្រាប់សាច់អាំងវិញក៏មិនធម្មតា គឺមានសាច់គោជាប់ស្បែក សាច់ជាប់ខ្លាញ់ កន្សោមដោះគោ គ្រឿងក្នុងគោ (ច្រើនមុខ) និងគ្រឿងសមុទ្រថ្មីៗស្រស់ៗ នៅពេលដែលអាំងក្ដៅៗ ជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀត រសជាតិឆ្ងាញ់កប់តែម្ដង។ បន្ថែមពីនេះក៏មានបាយឆា និងពោតលីងពិសេសផងដែរ។ ស្វែងរកការជួបជុំ ទីតាំងល្អ ម្តុំផ្លូវវេងស្រេង កុំភ្លេចណា ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង ។






ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
លេខទូរសព្ទ៖ 096 585 7778 / 099 585 777
ទីតាំង៖ ស្ថិតនៅលើផ្លូវវេងស្រេង(ជ្រៃកោង) សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ភ្នំពេញ (ចំងាយប្រហែល ៦០០ម៉ែត្រពីរង្វង់មូលចោមចៅ)
បញ្ជាក់៖ ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង មានតែ១សាខាគត់
វីដេអូ៖