មិនត្រឹមតែឃើញរូបរាងទំនងនោះទេ រសជាតិវិញឆ្ងាញ់ដូចគ្នា សម្រាប់អ្នកស្វែងរកអាហារពេលព្រឹក ដូចជាគុយទាវទូក, គុយទាវពិសេស , បាយ មករកនៅហាង ចែម៉ាប់ គុយទាវទូក ផ្តល់នៅជម្រើសច្រើនមុខជូនដល់លោកអ្នក ហើយតម្លៃសមរម្យ ចាប់ពី១០០០០៛ ដល់១៥០០០៛ តម្លៃតាមប្រភេទសាច់ ។



ពិតជាមិនខកបំណងនោះទេ ចង់ញ៊ាំគុយទាវទូក ដែលឆ្ងាញ់រសជាតិម្ចាស់ដើម អាចមកញ៊ាំបាន ដែលទីតាំងនៅមិនឆ្ងាយទេ ផ្លូវ 143 កែង 390 (ខាងជើងវត្តទូលទំពូង) អ្វីដែលសំខាន់គឺ រសជាតិឆ្ងាញ់ ហើយមានច្រើនជម្រើសសម្រាប់លោកអ្នកជ្រើសរើសតាមចំណងចំណូលចិត្ត ។ សម្រាប់ហាង ចែម៉ាប់គុយទាវទូក ទើបតែបន្ថែមមុខម្ហូថ្មីដែរ គឺ សរសៃគួយចាប់ ជាមួយសាច់ជ្រូកបីជាន់បំពងស្រួយ រួមផ្សំជាមួយទឹកជ្រលក់ឆ្ងាញ់ប្រចាំហាង គឺដឹងតែទទួលបានរសជាតិឆ្ងាញ់ជាប់មាត់តែម្តង ។



បើអ្នកកំពុងតែស្វែងរកកន្លែង ញ៊ាំអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច ជាប្រភេទបាយ ឬគុយទាវ ដែលផ្តល់នៅជម្រើសច្រើន អ្នកមិនគួររំលងទេ ហាង ចែម៉ាប់គុយទាវទូក ។



ហាង ចែម៉ាប់គុយទាវទូក
ទីតាំង៖ ផ្លូវ 143 កែង 390 (ខាងជើងវត្តទូលទំពូង) សង្កាត់បឹងកែងកង3 ខណ្ទចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 016 72 93 72 / 096 7777 346
បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់
វីដេអូ