នំដុតហុងកុង ធ្លាប់បានញ៉ាំហើយរឺនៅ? សម្រាប់អ្នកដែលចង់ញ៉ាំចង់ស្គាល់រសជាតិមិនជាបញ្ហា មិនត្រូវការជិះយន្តទៅដល់ហុងកុងទេណាព្រោះថាពេលនេះគឺមានលក់នៅហាង នំដុតហុងកុង Mickey នៅប្លុកសាលាទួលស្លែងយើងហ្នឹង។ នំដុតហុងកុង នេះAdmin ថាអ្នកគ្រប់គ្នាគួរតែមកសាកភ្លក្ស ព្រោះថារសជាតិដ៏ឈ្ងុយឆ្ងាញ់ញ៉ាំជក់មាត់មិនទ្រលាន់ ញ៉ាំហើយចង់ញ៉ាំទៀត។



នំដុតហុងកុង មាន៣រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលក្នុងនោះមានរសជាតិOriginal, Chocolate និងGreen Tea សម្រាប់ ៣រសជាតិនេះលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ ហើយក្នុងចំណោមរសជាតិទាំងអស់ លោកអ្នកក៏អាចធ្វើការបន្ថែមស្នូលទាំង ៥ប្រភេទបានផងដែរ ដែលមានស្នូលទំពាំងបាជូរ បាក់យ៉ុង ដូង ឈីស និងHot dog ។ អ្វីដែលកាន់តែពិសេសលោកអ្នកក៏អាចធ្វើការMixស្នូលទាំងអស់បញ្ចូលគ្នាបានផងដែរ។



ថ្មីប្លែកពិសេស ក្លិនឈ្ងុយរសជាតិឆ្ងាញ់បែបនេះហើយ មិនបានមកទិញញ៉ាំម៉េចបាន។ ជាពិសេសមានច្រើនរសជាតិ មានស្នូលច្រើនប្រភេទបែបនេះទៀតមិនបានស្គាល់រជាតិដូចជាមិនកើត។ ចំពោះទីតាំងហាង នំដុតហុងកុង Mickey គឺស្ថិតនៅផ្ទះលេខ 22B ផ្លូវ៣១៨(២០០ម៉ែត្រពីសាលាទួលស្លែង)៕



ហាង នំដុតហុងកុង Mickey
លេខទូរសព្ទ៖ 097 58 60 449 / 061 39 34 36
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 22B ផ្លូវ៣១៨(២០០ម៉ែត្រពីសាលាទួលស្លែង)
វីដេអូ៖