កំពុងស្វែងរកទីកន្លែងដែលមានម្ហូបឆ្ងាញ់សម្រាប់ការជួបជុំជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងក្រុមការងារ មែនទេ? នេះន៎ែ Chom Pu Restaurant – ជម្ពូ Restaurant មានទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ថែមទាំងមានតន្ត្រីកំដរអារម្មណ៍យ៉ាងពិសេស អមជាមួយបរិយាកាសបែបAcoustic ដែលធ្វើអោយលោកអ្នកទទួលបានទាំងរសជាតិម្ហូបឆ្ងាញ់ប្រកបដោយអនាម័យខ្ពស់ និងស្រស់ស្រាយរំសាយអស់ទុក្ខកង្វល់។



សម្រាប់អ្នកដែលចង់មកសាកភ្លក្សរសជាតិម្ហូបនៅទីនេះ ចាំAdmin បង្ហើបប្រាប់នូវមុខម្ហូបពិសេសៗអោយបានដឹងហើយ មកដល់កុម្ម៉ងញ៉ាំហ្មងដែលមានដូចជា ត្រីជម្ពូបំពងទឹកតៅហ៊ូហិល សាច់គោអាំងបន្ទះដែក ភ្លាគ្រឿងសមុទ្របែបថៃ និងសាច់ជ្រូកបំពងស្រួយ ហើយក្រៅពីនេះក៏មាននូវមុខម្ហូបគ្រឿងក្លែមជាច្រើនមុខទៀតដូចជាភ្លា និងញាំរសជាតិបែបថៃ ដែលអាចញ៉ាំជាមួយស្រាក្រហម និងCocktail បានយ៉ាងរីករាយសម្រាប់ការជួបជុំ។



បន្ថែមពីនេះ Chom Pu Restaurant – ជម្ពូ Restaurant ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗផងដែរ។ បែបនេះកុំភ្លេចណាចង់ញ៉ាំអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចឆ្ងាញ់ៗ ថែមទាំងមានតន្ត្រីកំដរអារម្មណ៍ Chom Pu Restaurant – ជម្ពូ Restaurant គឺជាជម្រើសទី១សម្រាប់លោកអ្នក៕










ភោជនីយដ្ឋាន ជម្ពូ
លេខទូរសព្ទ៖ 012 987 489 / 098 766 662
ទីតាំង៖ ផ្ទះលេខ21A ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១
ផែនទី៖ ចុចទីនេះ
វីដេអូ៖