Monthly Archives: January, 2021

រសជាតិឆ្ងាញ់មិនប្រែជាង២០ឆ្នាំមកនេះ ហាង លីណា BBQ ភាពល្បីល្បាញនៅតែមានភ្ញៀវមកញ៊ាំពេញៗហាងរាល់ថ្ងៃ

មិនក្រោម២៥ឆ្នាំនោះទេ ដែលហាង លីណាBBQ លក់សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ បន្តបើកលក់មកដល់ពេលបច្ចុប្បន្ននេះ ហើយអតិថិជនកាន់នៅតែបន្តការគាំទ្រ និងពេញចិត្តជាមួយនឹងរសជាតិមុខម្ហូបរបស់ហាងគាត់ ។ សម្រាប់ហាង លីណាBBQ ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញ កន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ ប្រជុំដោយភ្ញៀរជាច្រើនរងចាំទិញ។ ចូលមកដល់ហាង លីណាBBQ ធានាមិនខ្វះរបស់ញ៊ាំនោះទេ​ និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអាចទទួលយកបាន សម្រាប់លោកអ្នកដែលចូលចិត្តប្រភេទគ្រឿងក្លែមគឺថាត្រូវចិត្តមិនខានទេ។ សម្រាប់អាកាសធាតុត្រជាក់បែបនេះ...

ចេញក្រៅក្រុងតែតិច អាចរីករាយម៉ាអ៊ែមជាមួយទេសភាពបែបធម្មជាតិ និងអាហារបែបខ្មែរយ៉ាងច្រើនសម្បូរបែប

គ្រប់គ្នាបន្ទាប់ពីបំពេញការងារ ឬការសិក្សារហត់នឿយ ពិតណាស់ថានឹងចង់មានពេលសម្រាកលំហែរកាយដើម្បីបន្ធូរអារម្មណ៍ចេញខ្លះហើយមែនអត់? ថ្ងៃនេះដែរAdmin សូមមកណែនាំកន្លែងថ្មីមួយដែលទើបតែដំណើរថ្មីៗ ហើយនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា រមណីយដ្ឋា​ន​ សួនមនោរម្យ ពេលក្រឡែកមើលពីខាងក្រៅទៅឃើញមានសួនចម្រុះពណ៌ខៀវខ្ចី អមដោយកញ្ចុះជាច្រើន ដែលធ្វើអោយអ្នកមកកំសាន្តមានអារម្មណ៍ស្រស់ស្រាយតែម្តង។ សម្រាប់រមណីយដ្ឋា​ន​ សួនមនោរម្យ ផ្ទាល់តែម្តង ដែលទើបតែបើកដំណើរការសាកល្បងថ្មីៗនេះ ដោយបើកចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច និងមានបម្រើជូននៅមុខម្ហូបជាច្រើនរសជាតិ ជាពិសេសមាន់ស្រែដុតជាមុខម្ហូបប្រចាំហាង មានរសជាតិឆ្ងាញ់ពិសារ...

ចង់ទទួលទានអាហារឆ្ងាញ់ៗ នឹងអាចរីករាយជាមួយបទភ្លេងកំដរអារម្មណ៍រំសាយអស់ទុក្ខកង្វល់ HClub Restaurant & Bar ជាជម្រើសទី១សម្រាប់លោកអ្នក

ពេលមានការជួបជុំម្ដងៗ មិនដឹងថាគួរទៅកន្លែងណាមែនទេ? ចាប់ពីពេលនេះលែងជាបញ្ហាព្រោះថា HClub Restaurant & Bar ជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នកគួរតែមក។ HClub Restaurant & Bar មានទាំងម្ហូបឆ្ងាញ់ៗ សេវាកម្មល្អលំដាប់ស្ដង់ដា ហើយថែមទាំងមានបទភ្លេងកំដរអារម្មណ៍ដែរអាចធ្វើអោយលោកអ្នករំសាយអស់ទុក្ខកង្វល់។ អ្វីដែលសំខាន់ HClub Restaurant & Bar គឺមានមុខម្ហូបដ៏ច្រើនសម្បូរបែបទាំងម្ហូបបែបអ៉ឺរ៉ុប និងម្ហូបបែបអាស៊ីដែរលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ សម្រាប់គ្រប់មុខម្ហូបទាំងអស់នៅទីនេះ គឺត្រូវបានចម្អិនដោយចុងភៅជំនាញលំដាប់កំពូល ដែលធានាថាមុខម្ហូបទាំងអស់មានរសជាតិឆ្ងាញ់ពិសេស...

មីឆាលើអាកាស ល្បីថារសជាតិឆ្ងាញ់តម្លៃសមរម្យដែរគ្រប់គ្នាមិនមកសាកមិនបាន?

កុំទាន់ទៅកក់សំបុត្រយន្តហោះអី ចង់ញ៉ាំមីឆាលើអាកាសមិនបាច់ហោះហើទៅណាឆ្ងាយទេ ជិះតែម៉ូតូមកក្រោយវត្តទួលទំពូងឃើញហើយ ហាហាសនិយាយលេងតិចហើយ តាមពិតទៅមីឆាលើអាកាសនេះគ្រាន់តែជាឈ្មោះហាងដែលមហាម៉ូយគាត់ដាក់អោយប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីលក់វិញ លក់ដាច់ខ្លាំងមែន មួយថ្ងៃៗលក់មីអស់រាប់គីឡូ មានភ្ញៀវមកញ៉ាំពេញៗតុ លក់ដាច់តាំងពីព្រឹកដល់យប់។ ស្តាប់ដំបូងរៀងប្លែកបន្តិចមែន លឺថាមីឆាលើអាកាស តែបើដឹងរឿងពិតវិញនេះគ្រាន់ជាឈ្មោះហាងមីឆាមួយកន្លែងដែលកំពូលម៉ូយគាត់ដាក់អោយប៉ុណ្ណោះ ដោយសារតែហាងគាត់ប្តូរកន្លែងញឹកពេកចង់ញ៉ាំម្តងៗរកឡើងវង្វេង ទាល់តែដាក់ឈ្មោះអោយចឹងទៅឥឡូវជាប់ទាំងឈ្មោះ ជាប់ទាំងកន្លែងលក់ គឺនៅក្រោយវត្តទួលទំពូងនេះឯង ហើយបើនិយាយពីការលក់វិញដាច់ខ្លាំងហ្មង មួយថ្ងៃគាត់លក់អស់រាប់រយចានអីណោះ សុំរៀបរាប់ត្រួសៗសិនណា មីសរសៃធំ ៦០គីឡូ មីកញ្ចប់៥កេះ លត៣៥គីឡូ ពងទា៦០០គ្រាប់...

ម្នាក់7.8$ ញ៉ាំបែកពោះស៊ុប សាច់អាំង ភេសជ្ជៈ និងបង្អែម នៅហាង ប៊ូហ្វេហ្វឹស ថាម – FIRST TIME Buffet BBQ & Soup

កាន់លុយម្នាក់7.8$ មិនដឹងទៅណា មកនេះមកញ៉ាំប៊ូហ្វេ នៅហាង ប៊ូហ្វេហ្វឹស ថាម - FIRST TIME Buffet BBQ & Soup មកណាញ៉ាំម៉ាសេរី ញ៉ាំមិនកំណត់ម៉ោងដែរមានទាំងស៊ុប សាច់អាំង ថែមទាំងហ្វ្រីភេសជ្ជៈ និងបង្អែមថែមទៀត។ អ្វីដែលពិសេសនោះសាច់ប៊ូហ្វេហ្វឹស ថាម - FIRST TIME Buffet...

អ្នកណាថាពេលយប់ ពិបាករកបបរក្តៅៗញ៊ាំនោះ? មកហាង បបររាត្រី មិនចេះខ្វះទេ អ្វីក៏មានដែរ!

តិចយប់ឡើងឃ្លានបបរក្តៅៗ អត់ដឹងថាទៅញ៊ាំនៅកន្លែងណាគេមានលក់អីទៅ! មកនេះបាន អត់ចេះខ្វះទេលក់ដល់ភ្លឺ ហាង បបរាត្រី ស្អីក៏មានដែរ រសជាតិក៏ឆ្ងាញ់ តម្លៃក៏សមរម្យ ហើយបើត្រជាក់ៗ ចឹងទៀត និយាយពីថាហុតបែកញើសខ្ចាយតែម្តង។ សម្រាប់លោកអ្នកដែលមិនទាន់បានស្គាល់ ហាង បបរាត្រី មកស្គាល់ឱ្យហើយមក ជឿជាក់ថា លែងមានបញ្ហានៅពេលឃ្លានញ៊ាំពេលយប់ទៀតហើយ ចឹង Admin សូមប្រាប់ត្រួសៗ មានដូចជា៖ ​បបរមាន់ ,បបរត្រី, បបរក្រួច,...

ស៊ុបចិនរសជាតិឆ្ងាញ់ប្លែក មានតែមួយគ្មានពីរជាមួយតម្លៃសមរម្យគឺមានតែនៅ Ming Yang Malatang តែប៉ុណ្ណោះ

អ្នកណាខ្លះចូលចិត្តញ៉ាំម្ហូបរសជាតិបែបចិន? ចុះចូលចិត្តបែបនេះបានស្គាល់ Ming Yang Malatang និងធ្លាប់បានមកញ៉ាំហើយរឺនៅ? Admin សុំនិយាយថាអ្នកដែលចូលចិត្ត គួរតែមកមិនអាចរំលងបានទេណា ព្រោះថានៅទីនេះមានស៊ុបដ៏ឈ្ងុយ​ឆ្ងាញ់ រសជាតិមានតែមួយគ្មានពីរ ដែរគ្រប់គ្នាគួរតែមកសាក?។ Ming Yang Malatang គ្រប់មុខម្ហូបទាំងឆា និងស៊ុបគឺមានរសជាតិឆ្ងាញ់ក៏ដោយសារតែចុងភៅដ៏ជំនាញប្រចាំហាងបានចេញទៅសិក្សារូបមន្តពីក្រៅប្រទេស បូករួមជាមួយកាច្នៃប្រឌិតបន្ថែមដែរធ្វើរសជាតិម្ហូបឆា និងស៊ុបឆ្ងាញ់ប្លែកដែលអាចនិយាយបានថាមានតែមួយគ្មានពីរ។ កាន់តែពិសេសថែមទៀតនោះ Ming Yang Malatang មានមីធម្មជាតិចំនួន ៥មុខដូចជា...

នឹកឃ្លានអាហាររសជាតិបែបម៉ាឡេស៊ី មក HO KEE Bak Kut Teh ស៊ុបឆ្អឹងជំនី រសជាតិប្លែកមាត់

មកដល់ហើយ! អ្នកណាខ្លះកំពុងតែស្វែងរកហាងអាហារ សម្បូរបែប និងមានរសជាតិបែបម៉ាឡេស៊ី មកស្គាល់ទាំងអស់គ្នា ជាមួយ HO KEE Bak Kut Teh ហាងស៊ុបឆ្អឹងជំនី រសជាតិពិតជាប្លែកមាត់ ហើយផ្តល់ជម្រើសច្រើនថែមទៀតផង។ HO KEE Bak Kut Teh ហាងស៊ុបឆ្អឹងជំនី ជាហាងអាហារដែលទទួលបានការពេញនិយមនៅក្រៅប្រទេស ដូចជា៖ សិង្ហបុរី និងម៉ាឡេស៊ី ។...

90’s Pub ផាប់ជំនាន់៩០ អាហារឆ្ងាញ់ បរិយាកាសល្អ បទចម្រៀងរ៉ូមែនទិកបែបជំនាន់ឆ្នាំ៩០ ដែលគ្រប់គ្នាគួរតែមក

នឹកចង់រំលឹកអនុស្សវរីយ៍ជំនាន់៩០មែនទេ? នេះន៎ែណាត់មិត្តចាស់ៗ មក90's Pub មកណាធានាថាបរិយាកាសអ៊ែម មានការរៀបចំដូចជំនាន់៩០ចឹង ឈានជើងចូលក្នុងហាងភ្លាមច្បាស់ជាមានអារម្មណ៍ប្លែកប្រៀបបាននៅក្នុងជំនាន់នោះពិតៗតែម្ដង។ ណ្ហើយ ចង់ដឹងថាពិសេសប៉ុណ្ណាមានតែមកខ្លួនឯងផ្ទាល់មកណា កុំអោយថាAdmin ចេះតែថា?។ 90's Pub មានលក់ម្ហូបឆ្ងាញ់ៗប្លែកៗ ជាពិសេសក៏មាន​ម្ហូបគ្រឿងក្លែមជាច្រើនមុខ ថែមទាំងមានភេសជ្ជៈជាច្រើនប្រភេទ ដែលលោកអ្នកអាចមកញ៉ាំបានយ៉ាងរីករាយ អ្វីដែលកាន់តែពិសេសថែមទៀតនោះនៅទីនេះក៏មានតន្ត្រីកំដរអារម្មណ៍ដែលធ្វើអោយលោកអ្នករំសាយបាត់អស់ទុកកង្វល់ ជាមួយបទចម្រៀងនៅជំនាន់៩០ និងបច្ចុប្បន្ន ដែលមានទាំងបទចម្រៀង ខ្មែរ ថៃ និងចិន។...

នំបុ័ង ១ដើមតែ ៥០០០៛ ញ៊ាំឆ្អែតល្មម រសជាតិស្រួយឆ្ងាញ់មិនណយទេ?!

ធានាថាមិនខកបំណងទេជាមួយហាង Ta Num Pang - តានំបុ័ង ដាក់មួយដើមដឹងតែឆ្អែត តម្លៃ១ដើមតែ ៥០០០៛ ប៉ុណ្ណោះ តិចឃើញចឹងថាតូចមែន តែតាន់ក្នុងសាច់នំបុ័ងណែនល្អ ញ៊ាំឆាប់ឆ្អែត ចង់កុម្មង់រសជាតិអ្វីក៏បាន តម្លៃមិនលើសពី៥០០០៛ ហ្នឹងទេ?! ហាង Ta Num Pang - តានំបុ័ង មានលក់អាហារសម្រន់ជាប្រភេទនំបុ័ង ដែលមានរសជាតិដូចជា៖ នំបុ័ងជ្រូកខ្វៃ...

បញ្ចុះតម្លៃ៥០%សាច់អាំង៣រសជាតិ និយាយពីថាឆ្ងាញ់ជក់មាត់ជាប់ចិត្តពីហាង GrillHouse BBQ & Beer

ចូលចិត្តញ៉ាំសាច់អាំងជាមួយរសជាតិច្រើនមុខច្រើនជម្រើសមែនទេ? ចូលចិត្តបែបនេះAdmin គិតថាមិនអាចរំលងហាង GrillHouse BBQ & Beer បានទេណាព្រោះថាឆ្ងាញ់ទាំងរសជាតិ ល្អទាំងបរិយាកាស និងសេវាកម្ម។ ជាពិសេសហាងមានកាដូរប្រូម៉ូសិនជូនអតិថិជនបញ្ចុះតម្លៃរហូតដល់៥០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២១។ សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ...

ត្រឹម១មុឺន ទៅ២មុឺនរៀល ញ៊ាំស្តេកក្តៅៗ ញ៊ាំឆ្ងាញ់មិនទ្រលាន់ ស្តេកមីដុត រសជាតិថ្មី ពីហាង BEST FOOD

អស់ត្រឹម១មុឺន ទៅ២មុឺនរៀល ទៅញ៊ាំស្តេកមីដុត ធានាថាប្លែកមាត់ ប្លែករសជាតិ ជាមួយស្តេកមីដុត រសជាតិថ្មី មីនុយថ្មី ប្រចាំហាង BEST FOOD គឺ ស្តេកមីដុតរសជាតិសាច់មាន់ ស្តេកមីដុតរសជាតិសាច់គោ ហើយបន្ថែមជូន២ជម្រើស រសជាតិហិរ និងធម្មតា អ្វីដែលពិសេសនោះ គឺថា ញ៊ាំក្តៅបានយូរ ហើយមិនទ្រលាន់ទៀត។ គិតចង់ញ៊ាំស្តេក អាហារថ្ងៃត្រង់បើមិនដឹងថាទៅញ៊ាំទីណាល្អ ហើយប្លែកមាត់ អស់ត្រឹម១មុឺន...

Most Read