នឹកចង់រំលឹកអនុស្សវរីយ៍ជំនាន់៩០មែនទេ? នេះន៎ែណាត់មិត្តចាស់ៗ មក90’s Pub មកណាធានាថាបរិយាកាសអ៊ែម មានការរៀបចំដូចជំនាន់៩០ចឹង ឈានជើងចូលក្នុងហាងភ្លាមច្បាស់ជាមានអារម្មណ៍ប្លែកប្រៀបបាននៅក្នុងជំនាន់នោះពិតៗតែម្ដង។ ណ្ហើយ ចង់ដឹងថាពិសេសប៉ុណ្ណាមានតែមកខ្លួនឯងផ្ទាល់មកណា កុំអោយថាAdmin ចេះតែថា?។



90’s Pub មានលក់ម្ហូបឆ្ងាញ់ៗប្លែកៗ ជាពិសេសក៏មានម្ហូបគ្រឿងក្លែមជាច្រើនមុខ ថែមទាំងមានភេសជ្ជៈជាច្រើនប្រភេទ ដែលលោកអ្នកអាចមកញ៉ាំបានយ៉ាងរីករាយ អ្វីដែលកាន់តែពិសេសថែមទៀតនោះនៅទីនេះក៏មានតន្ត្រីកំដរអារម្មណ៍ដែលធ្វើអោយលោកអ្នករំសាយបាត់អស់ទុកកង្វល់ ជាមួយបទចម្រៀងនៅជំនាន់៩០ និងបច្ចុប្បន្ន ដែលមានទាំងបទចម្រៀង ខ្មែរ ថៃ និងចិន។



ពិសេសបែបនេះកុំភ្លេចណាចង់រំសាយអស់ទុកកង្វល់ ញ៉ាំម្ហូបឆ្ងាញ់ៗ នឹងរំលឹកអនុស្សវរីយ៍ជំនាន់៩០ 90’s Pub ជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។ ហើយសម្រាប់លោកអ្នដែលចង់រៀបចំកម្មវិធី ខួបកំណើត កម្មវិធីជប់លៀងផ្សេងៗ 90’s Pub ក៏មានទទួលរៀបចំជូនផងដែរ ដោយលោកអ្នកអាចធ្វើការទាក់ទងបានតាមរយៈហ្វេសប៊ុកផេក 90’s Pub រឺតាមរយៈលេខទូរសព្ទ 095 699 908 ៕





90’s Pub
លេខទូរសព្ទ៖ 095 699 908
ទីតាំង៖ ស្ថិតលើផ្លូវ៤៦០ សង្កាត់ទូលទំពូង១(ជិតផ្សារទូលទំពូង)
(ចាប់បើកពីម៉ោង ៦ល្ងាច ដល់ម៉ោង ១២យប់)
វីដេអូ៖