មកដល់ហើយ! អ្នកណាខ្លះកំពុងតែស្វែងរកហាងអាហារ សម្បូរបែប និងមានរសជាតិបែបម៉ាឡេស៊ី មកស្គាល់ទាំងអស់គ្នា ជាមួយ HO KEE Bak Kut Teh ហាងស៊ុបឆ្អឹងជំនី រសជាតិពិតជាប្លែកមាត់ ហើយផ្តល់ជម្រើសច្រើនថែមទៀតផង។
HO KEE Bak Kut Teh ហាងស៊ុបឆ្អឹងជំនី ជាហាងអាហារដែលទទួលបានការពេញនិយមនៅក្រៅប្រទេស ដូចជា៖ សិង្ហបុរី និងម៉ាឡេស៊ី ។ បច្ចុប្បន្ននេះ ក្នុងរាជធានីភ្នំពេញរបស់យើងមាន ចំនួន ២សាខារួចមកហើយ ពិតជាពិសេសណាស់ សម្រាប់អតិថិជន ដែលនិយមទទួលទានអាហារបែប សិង្ហបុរី និងម៉ាឡេស៊ី ដឹងតែមិនខកបំណងនោះឡើយ មុខម្ហូបមានដូចជា៖ Dry Bak ku teh ជាប្រភេទឆា 2. Malaysia Bak ku teh ជាប្រភេទស៊ុបឆ្អឹងជំនីថ្នាំចិន 3.Kamhiong lala ជាលៀសសឆាបែបម៉ាឡេ 4.Singapore bak ku teh ជាប្រភេទស៊ុបឆ្អឹងជំនីហិរម្រេចនឹងខ្ទឹម 5. ឆាសាឡាត់បារាំង ។
ជឿជាក់ថាការទទួលទានអាហារពេលល្ងាចនេះ ជម្រើសល្អសម្រាប់លោកអ្នក ក្នុងការជួបជុំគ្រួសារ ការណាត់ជួបពិភាក្សា ទាំងទីតាំង និងបរិយាស ផ្តល់នូវផាសុកភាព អនាម័យ នោះមាននៅ HO KEE Bak Kut Teh។
HO KEE Bak Kut Teh ហាងស៊ុបឆ្អឹងជំនី ទីតាំង៖ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ខចំការមន ភ្នំពេញ លេខទូរសព្ទ៖ 098 822 002
វីដេអូ