អ្នកណាខ្លះចូលចិត្តញ៉ាំម្ហូបរសជាតិបែបចិន? ចុះចូលចិត្តបែបនេះបានស្គាល់ Ming Yang Malatang និងធ្លាប់បានមកញ៉ាំហើយរឺនៅ? Admin សុំនិយាយថាអ្នកដែលចូលចិត្ត គួរតែមកមិនអាចរំលងបានទេណា ព្រោះថានៅទីនេះមានស៊ុបដ៏ឈ្ងុយឆ្ងាញ់ រសជាតិមានតែមួយគ្មានពីរ ដែរគ្រប់គ្នាគួរតែមកសាក?។



Ming Yang Malatang គ្រប់មុខម្ហូបទាំងឆា និងស៊ុបគឺមានរសជាតិឆ្ងាញ់ក៏ដោយសារតែចុងភៅដ៏ជំនាញប្រចាំហាងបានចេញទៅសិក្សារូបមន្តពីក្រៅប្រទេស បូករួមជាមួយកាច្នៃប្រឌិតបន្ថែមដែរធ្វើរសជាតិម្ហូបឆា និងស៊ុបឆ្ងាញ់ប្លែកដែលអាចនិយាយបានថាមានតែមួយគ្មានពីរ។ កាន់តែពិសេសថែមទៀតនោះ Ming Yang Malatang មានមីធម្មជាតិចំនួន ៥មុខដូចជា មីដំឡូង មីល្ពៅ មីដំឡូងពណ៌ស្វាយ មីស្ពៃ និងមីការ៉ុត ដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ បន្ថែមពីនេះទៀតនោះ សម្រាប់អតិថិជនដែលមកញ៉ាំនៅហាងផ្ទាល់ គឺអាចចាប់យកបន្លែសាច់ ដោយខ្លួនឯងបានជាមួយតម្លៃសមរម្យ និងសម្រាប់អតិថិជនដែលចង់ញ៉ាំនៅផ្ទះក៏អាចធ្វើការកុម្ម៉ង់បានផងដែរ។



រសជាតិឆ្ងាញ់ប្លែក បូករួមជាមួយតម្លៃសមរម្យបែបនេះហើយរំលងម៉េចបាន នឹកឃ្លានចង់ញ៉ាំស៊ុបរសជាតិបែបចិនឆ្ងាញ់ពិសេស Ming Yang Malatang ជាជម្រើសទី១សម្រាប់លោកអ្នក។ សម្រាប់អ្នកដែលចង់មកញ៉ាំនៅហាងផ្ទាល់អាចមកបានដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ៥២៨ កែងផ្លូវ៣៣៥ និងអាចទាក់ទងបានតាមរយៈលេខទូរសព្ទ 076 77 77 677 ៕








Ming Yang Malatang
លេខទូរសព្ទ៖ 076 77 77 677
ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវ៥២៨ កែងផ្លូវ៣៣៥
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង ១០យប់)
វីដេអូ៖