តិចយប់ឡើងឃ្លានបបរក្តៅៗ អត់ដឹងថាទៅញ៊ាំនៅកន្លែងណាគេមានលក់អីទៅ! មកនេះបាន អត់ចេះខ្វះទេលក់ដល់ភ្លឺ ហាង បបរាត្រី ស្អីក៏មានដែរ រសជាតិក៏ឆ្ងាញ់ តម្លៃក៏សមរម្យ ហើយបើត្រជាក់ៗ ចឹងទៀត និយាយពីថាហុតបែកញើសខ្ចាយតែម្តង។
សម្រាប់លោកអ្នកដែលមិនទាន់បានស្គាល់ ហាង បបរាត្រី មកស្គាល់ឱ្យហើយមក ជឿជាក់ថា លែងមានបញ្ហានៅពេលឃ្លានញ៊ាំពេលយប់ទៀតហើយ ចឹង Admin សូមប្រាប់ត្រួសៗ មានដូចជា៖ បបរមាន់ ,បបរត្រី, បបរក្រួច, បបរពងទាខ្មៅ, បបរបង្គា, បបរក្តាម, បបរសាច់គោ, បបរសាច់ជ្រូក, បបរពងទាកូន, បបរខកង្កែប ហើយមិនត្រឹមតែមានបបរតែប៉ុណ្ណឹងទេ នៅមានសៀវម៉ៃ, គាវបង្គា, ហាកាវ, ស៊ុបខួរ, ស៊ុបប្រហិតត្រី, បាយសាច់ជ្រូក, បាយមាន់ ហើយនៅមានច្រើនមុខផ្សេងទៀត និយាយថាមិនខ្វះទេ អ្វីដែលសំខាន់ គឺរសជាតិឆ្ងាញ់ តម្លៃទទួលយកបាន លក់ទល់ភ្លឺ ។
តែប៉ុណ្ណឹងអស់បារម្ភរឿង ដើរលេងជ្រុលម៉ោងយប់ជ្រៅ រកអីញ៊ាំក្តៅៗមិនបាន ស្គាល់ហាង បបរាត្រី រួចហើយ ទៅម៉ោងណាក៏មាន សម្រាប់ហាង បបរាត្រីចាប់បើកលក់ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង៤ភ្លឺ ដូចនេះកុំភ្លេចណា រកអាហារញ៊ាំក្តៅៗ ពេលយប់ជ្រៅមកហាង បបរាត្រី។
ហាង បបររាត្រី
ទីតាំង៖ ផ្ទះលេខ310 ផ្លូវ240 ជាប់ហាងសៀវម៉ៃរាត្រី
លេខទូរសព្ទ៖ 016 490000 / 086 60 69 69
វីដេអូ