ធានាថាមិនខកបំណងទេជាមួយហាង Ta Num Pang – តានំបុ័ង ដាក់មួយដើមដឹងតែឆ្អែត តម្លៃ១ដើមតែ ៥០០០៛ ប៉ុណ្ណោះ តិចឃើញចឹងថាតូចមែន តែតាន់ក្នុងសាច់នំបុ័ងណែនល្អ ញ៊ាំឆាប់ឆ្អែត ចង់កុម្មង់រសជាតិអ្វីក៏បាន តម្លៃមិនលើសពី៥០០០៛ ហ្នឹងទេ?!



ហាង Ta Num Pang – តានំបុ័ង មានលក់អាហារសម្រន់ជាប្រភេទនំបុ័ង ដែលមានរសជាតិដូចជា៖ នំបុ័ងជ្រូកខ្វៃ នំបុ័ងប៉ាតេ នំបុ័ងប្រហិត តម្លៃក្នុង១ដើមតែ ៥០០០៛ អតិថិជនអាចកុម្មង់លាយគ្នាបានថែមទៀតផង តម្លៃដដែល ហើយអ្វីដែលជាចំនុចពិសេសមួយទៀតនោះ គឺរសជាតិហ្នឹងតែម្តង គឺឆ្ងាញ់គ្រប់រសជាតិ ដោយសារតែគ្រឿងផ្សំ សាច់ចិញ្រ្ចាំ ជ្រូកខ្វៃ ជ្រក់ត្រសក់ រួមទាំងនំបុ័ងត្រូវបានធ្វើដោយម្ចាស់ហាងផ្ទាល់តែម្តង ដែលធានាបាននៅរសជាតិឆ្ងាញ់ និងអនាម័យ។



ហើយបើនិយាយពីជ្រក់ត្រសក់វិញ គឺអតិថិជនសរសើរថាឆ្ងាញ់គ្រប់គ្នា ដោយសារតែរសជាតិឆ្ងាញ់ប្លែក គឺ ម្ចាស់ហាងគាត់ប្រើទឹកត្នោត មកជំនួសទឹកខ្មេះ ទើបបង្កើតរសជាតិកាត់តែឆ្ងាញ់ ហើយមិនប៉ះពាល់ដល់សុខភាពអ្នកពិសា ចំនុចមួយទៀតគឺនំបុ័ង វាមានរាងតូចបន្តិចមែន តែបើនិយាយពីសាច់ខាងក្នុងវិញគឺណែនល្អណាស់ ញ៊ាំតែ ១ដើម ដឹងតែឆ្អែតតែម្តង ហើយក្នុង១ថ្ងៃៗ លក់មិនក្រោម ៣០០ដើម ទៅ៥០០ដើមនោះទេ ។



មួយវិញទៀតកាន់តែពិសេសសម្រាប់អតិថិជន រាល់ការតេកុម្មង់ផ្ទាល់ជាមួយហាង រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អតិថិជនកុម្មង់ទិញ ៥ដើម ថែមជូន Sprite ១កំប៉ុង ទិញ ១០ដើម ថែមជូន Sprite ២កំប៉ុង និងទឹកសុទ្ធ ១ដប ។ ហើយសម្រាប់ហាង ក៏មានទទួលកុម្មង់ធ្វើតាមកម្មវិធីផ្សេងៗ ផងដែរ។ តោះដូចនេះ ទំនេរពេលណា ទៅញ៊ាំផ្ទាល់ឬ កុម្មង់ ជាមួយ Ta Num Pang – តានំបុ័ង? ។










ហាង Ta Num Pang – តានំបុ័ង
ទីតាំង៖ នៅលេីផ្លូវ ៩៥ ខាងក្រោយ Master Sukisoup(អតីតរោងកុនបូកគោ) ជិតស្តុបបូកគោ
លេខទូរសព្ទ៖ 098 688 576 / 017 588 576 / 098 588 576
បើកលក់ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់
ផែនទី៖ https://goo.gl/maps/eQpNqqJL6JbW4Sb38
វីដេអូ