គ្រប់គ្នាបន្ទាប់ពីបំពេញការងារ ឬការសិក្សារហត់នឿយ ពិតណាស់ថានឹងចង់មានពេលសម្រាកលំហែរកាយដើម្បីបន្ធូរអារម្មណ៍ចេញខ្លះហើយមែនអត់? ថ្ងៃនេះដែរAdmin សូមមកណែនាំកន្លែងថ្មីមួយដែលទើបតែដំណើរថ្មីៗ ហើយនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា រមណីយដ្ឋាន សួនមនោរម្យ ពេលក្រឡែកមើលពីខាងក្រៅទៅឃើញមានសួនចម្រុះពណ៌ខៀវខ្ចី អមដោយកញ្ចុះជាច្រើន ដែលធ្វើអោយអ្នកមកកំសាន្តមានអារម្មណ៍ស្រស់ស្រាយតែម្តង។



សម្រាប់រមណីយដ្ឋាន សួនមនោរម្យ ផ្ទាល់តែម្តង ដែលទើបតែបើកដំណើរការសាកល្បងថ្មីៗនេះ ដោយបើកចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច និងមានបម្រើជូននៅមុខម្ហូបជាច្រើនរសជាតិ ជាពិសេសមាន់ស្រែដុតជាមុខម្ហូបប្រចាំហាង មានរសជាតិឆ្ងាញ់ពិសារ រួមជាមួយមុខម្ហូបរសជាតិសម្លរបែបខ្មែរជាច្រើនមុខទៀតផងដែរ ហើយសម្រាប់លោកអ្នកដែលចង់ថតរូបលេងកំសាន្ត គឺកាន់តែពិសេសដោយសារ ក្នុងបរិវេនខាងក្នុងគឺមានពណ៌ស្រស់ស្អាតខៀវខ្ចី មានតែការតុងតែងកន្លែងថតរូបថែមទៀតផង។ បន្ថែមពីនេះក៏មានហាងហែលទឹកសម្រាប់ អ្នកទាំងអស់គ្នាហែរលេងកម្សាន្តបានយ៉ាងរីករាយ។



រមណីយដ្ឋាន សួនមនោរម្យ គឺមានទីតាំងធំទូលាយ ងាយស្រួលសម្រាប់ចំណតរថយន្ត អាចដាក់បានច្រើនគ្រឿង ហើយបរិវេនខាងក្នុងមានកញ្ចុះជាច្រើន ដែលផ្តល់នូវភាពងាយស្រួលដល់បងប្អូនដែលមានលក្ខណៈគ្រួសារធំ ឬមិត្តភក្តិច្រើនអាចបង្កើតភាពសប្បាយរីករាយនាពេលចុងសប្តាហ៍ និងបន្ទាប់ពីបំពេញការងារួចរាល់ចង់មានពេលលំហែរកាយ លំហែរអារម្មណ៍ កុំភ្លេចមកទទួលអារម្មណ៍នេះនៅ រមណីយដ្ឋាន សួនមនោរម្យ៕








រមណីយដ្ឋាន សួនមនោរម្យ
លេខទូរសព្ទ ៖ 017 638 638 / 093 637 637
ទីតាំង៖ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
វីដេអូ៖