អស់ត្រឹម១មុឺន ទៅ២មុឺនរៀល ទៅញ៊ាំស្តេកមីដុត ធានាថាប្លែកមាត់ ប្លែករសជាតិ ជាមួយស្តេកមីដុត រសជាតិថ្មី មីនុយថ្មី ប្រចាំហាង BEST FOOD គឺ ស្តេកមីដុតរសជាតិសាច់មាន់ ស្តេកមីដុតរសជាតិសាច់គោ ហើយបន្ថែមជូន២ជម្រើស រសជាតិហិរ និងធម្មតា អ្វីដែលពិសេសនោះ គឺថា ញ៊ាំក្តៅបានយូរ ហើយមិនទ្រលាន់ទៀត។
គិតចង់ញ៊ាំស្តេក អាហារថ្ងៃត្រង់បើមិនដឹងថាទៅញ៊ាំទីណាល្អ ហើយប្លែកមាត់ អស់ត្រឹម១មុឺន ទៅ២មុឺនរៀល មកទីនេះ ហាង BEST FOOD ទីតាំង បឹងកក់ ក្នុងតារាងបាល់ Central Park ញ៊ាំដឹងតែប្លែកមាត់ ប្លែកអណ្តាត ចង់ហិរក៏បាន អត់ក៏បាន តាមចំណង់ចំណូលចិត្ត។ ដូចដែលលោកអ្នកបានស្គាល់រួចមកហើយ និយាយដល់ ហាង BEST FOOD នឹកដល់ស្មងគោ លក់រាប់តោន ល្បីខ្លាំងណាស់ សម្រាប់មុខម្ហូបថ្មីនេះ ជឿងជាក់ថាលោកអ្នកប្រាកដជាពេញចិត្ត ទាំងរសជាតិ និងតម្លៃ ។
ចង់ញ៊ាំម្ហូបដែលប្លែកៗ លែងជារឿងកង្វល់ មកហាង BEST FOOD ដឹងតែត្រូវចិត្តហើយ សម្រាប់ទីតាំងធំទូលាយ ងាយស្រួលជួបជុំគ្រួសារ មិត្តភក្តិ ក្រុមការងារ គឺធានាម៉ាអ៉េម ដូចនេះកុំមើលរំលងអី ហាង BEST FOOD ទីតាំង បឹងកក់ ក្នុងតារាងបាល់ Central Park៕
ហាង BEST FOOD
ទីតាំង៖ បឹងកក់ ក្នុងតារាងបាល់ Central Park
លេខទូរសព្ទ៖ 069 414 144 / 061 520 505
វីដេអូ៖